គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសរំលេចឲ្យដឹងថា គិតត្រឹមថ្ងៃទី៦មកករានេះ មានអ្នកចុះឈ្មោះថ្មី៧៨% ចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរលើកទី៨ នៅខេត្តសៀមរាប ត្បិតអ្នកធ្លាប់មកចូលមានត្រឹមតែ១២%ប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាព សន្និសីទសារព័ត៌មាន ស្ដីពី ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ (8th Angkor Ultra-Trail) ឆ្នាំ២០២៥ ដែលគ្រោងធ្វើនាថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការNOCC ។…