Month: October 2024

ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ដឹកនាំដោយឯកឧត្តម Muhammad Abdul Muhith ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពៅះការរីកចម្រើនដ៏ឆាប់រហ័ស​ នៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន…

ខេត្តកំពង់ស្ពឺមានបេក្ខជននិទ្ទេស Aចំនួន៤៧នាក់ និងទទួលបាននូវ Laptop ១នាក់ចំនួន ១គ្រឿង ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ខេត្តកំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា÷ បេក្ខជនប្រឡងជាប់និទ្ទេស Aចំនួន៤៧នាក់ និងទទួលបាននូវ Laptop ១នាក់ចំនួន ១គ្រឿង ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ការលើកឡើងបែបនេះ គ្រាដែលលោកអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ នៅវិទ្យាល័យកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងបន្តទៀតថា ដោយជាលទ្ធផលសម្រាប់ខេត្តកំពង់ស្ពឺ…

រាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ

នាយប់ថ្ងៃទី៣១ខែតុលានេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសបិទបញ្ចប់ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ។ តាមរយៈទំព័រហ្វេសប៊ុនសម្តេចធិបតី ដែលមានខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នោះថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។ ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១…

សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ ថ្ងៃនៅខេត្តមណ្ឌលគិរី

សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាដល់ពួកគេ។ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ ថ្ងៃនៅខេត្តមណ្ឌលគិរី ។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង » ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរំដ៏ធំប្រចាំឆ្នាំនេះ…

ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Kim Han-Gil បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះលោក Kim Han-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ…

ចៅក្រមសើបសួរសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធបណ្ដឹងរឿងឆ្កែ១ក្បាល

ភ្នំពេញ៖ ចៅក្រមសើ បសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួន បន្ទាប់ពីរងបណ្ដឹងពីស្ដ្រីម្នាក់ពាក់ព័ន្ធករណីចាប់ឆ្កែចិញ្ចឹម១ក្បាល។ សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើ ជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែររ។ យ៉ាងណាក៏ដោយទាំងស្ថាប័នតុលាការនិងនគរបាលមិនទាន់បានឃើញចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបចំពោះបញ្ហានេះនៅឡើយ។ គួរបញ្ជាក់ថា ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះ ត្រូវបានគេបញ្ជាក់ថា បុរសខាងលើ និងដើមបណ្ដឹងជាមនុស្សស្គាល់គ្នា ពោលចុងចម្លើយជាកូនចៅធ្វើការងារជាកម្មករឲ្យដើមបណ្ដឹង ដែលគេដឹងថាមានប្ដីជាជនជាតិចិន។ រឿងរ៉ាវដែលត្រូវគេចែកចាយតាមបណ្ដាញសង្គមនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការដោយកម្លាំងពលកម្មជាអ្នកបើកបររថយន្ដ ចំនួន៦០…

លោកហេង សួរ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ

សិង្ហបុរី៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន បានជួប ពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ នៅក្នុងជំនួបទ្វេភាគីនេះលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហ ប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍរបស់ទីភ្នាក់…

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

ភ្នំពេញ÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់ នៅភូមិត្រពាំងព្រីង សង្កាត់-ក្រុងក្រចេះ ខេត្ត ក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង…