យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៥ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការកើនឡើងចំនួន ០,៣០ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកស្ទឹងត្រែងឡើងដល់ ៨,២៤ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម កំពស់ទឹកបានថយចំនួន ០,០៩ម៉ែត្រ ធ្វើអោយកំពស់នៅសល់ ១១,២៤ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្រ្តទន្លេបាសាក់ចតុមុខ មិនមានការកើនកំពស់ទឹកនោះទេ ធ្វើអោយកំពស់ទឹកនៅ ៧,០៥ម៉ែត្រដដែល៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *