(ជប៉ុន) ៖ក្រោយបញ្ចប់ការប្រកួត៣ទឹកដ៏ទាក់ទាញ ម្សិល មិញ លទ្ធផលត្រូវបានគេដឹងថា ស្មើគ្នា ប៉ុន្តែមិនបានប្រកាសជាផ្លូវការនៅតាមការផ្សាយផ្ទាល់ឡើយ។

គួរឲ្យដឹងផងថា ការប្រកួតសកលកាលពីថ្ងៃអាទិត្យ ទី ២៨ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសជប៉ុនមានតែ៣ ទឹកប៉ុណ្ណោះ ប៉ុន្តែបង្ហាញឃើញយ៉ាងច្បាស់ពីកណ្តាប់ដៃរបស់ម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ស្ថាប័ន Manny Pacquiao ចេញចំគោលដៅបានល្អ ប៉ុន្តែកីឡាករវ័យក្មេងជប៉ុន Rukiya Anpo ដែលជាអតីតជើងឯកឃីកបុកស៊ីងពិភពលោក មានការគ្រប់គ្រងស្ថានភាពប្រកួតបានប្រសើរជាងដោយសារកម្លាំងស៊ុហ្វល្អ និងកម្ពស់ខ្ពស់ជាងទេ។

ការប្រកួតធ្វើឡើងនៅសង្វៀនដ៏ល្បីប្រចាំប្រទេសជប៉ុន Saitama Super Arena មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ពេញសង្វៀនតែម្តង។ ក្រោយបញ្ចប់ការប្រកួត ៣ ទឹកដ៏ទាក់ទាញ លទ្ធផលត្រូវបានគេដឹងថា ស្មើគ្នាប៉ុន្តែមិនបានប្រកាសជាផ្លូវការនៅតាមការផ្សាយផ្ទាល់ទេ។

តាមការផ្សាយរបស់ Thesportsrush ការប្រកួតជាមួយ Yordenis Ugas បុរសហ្វីលីពីនវ័យ៤៥ឆ្នាំទទួលបានតម្លៃខ្លួនប្រមាណ៥លានដុល្លារអាមេរិក ប៉ុន្តែលោកទទួលបានតម្លៃខ្លួនច្រើនជាងនេះសម្រាប់ការ ប្រកួតជាមួយកីឡាករជប៉ុន Rukiya Anpo កាលពីម្សិលមិញ។ ក្រៅពីតម្លៃខ្លួន លោកក៏ទទួលបានបន្ថែមទៀតពីការលក់សិទ្ធិផ្សព្វផ្សាយទូទាំងពិភពលោក (PPV) និងម្ចាស់ឧបត្ថម្ភជាច្រើនទៀតនោះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *