ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់អោយបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
(ភ្នំពេញ ) ៖ ដើម្បីអោយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់អោយបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ទី៣១ សីហា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ខ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក សមាជិកា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ ខណ្ឌ៧មករាចំនួន៤៤២នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញ។ លោក លី ឆេង អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស…