អភិបាលខេត្តកំពង់ស្ពឺជម្រុញឱ្យអាជ្ញាធរស្រុកភ្នំស្រួចអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតដើម្បីលុបបំបាត់បទល្មើសនានា ជាពិសេសបញ្ហាជួញដូរគ្រឿងញៀននិងក្រុមក្មេងទំនើង
(ខេត្តកំពង់ស្ពឺ) ៖ លោកជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា បញ្ហាចែកចាយ ជួញដូរគ្រឿងញៀននិងក្រុមក្មេងទំនើងគឺជាបញ្ហារួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់និងចូល រួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ឱ្យបានតឹងរឹងក្នុងមូលដ្ឋានដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺកសាងទំនុកពីប្រជាពលរដ្ឋលើការដឹកនាំរបស់អាជ្ញាធរស្រុក ឃុំនិងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើង។ ការជម្រុញរបស់លោកអភិបាលខេត្តនេះធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គ្រាដែលអាជ្ញាធរស្រុករាយការណ៍ថា នៅមានការប្រឈមខ្លះៗជាមួយបញ្ហាជួញដូរគ្រឿងញៀននិងក្រុមក្មេងទំនើង ។ អភិបាលខេត្តកំពង់ស្ពឺ ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់ថ្នាក់ដឹកនាំរាជធានី ខេត្តក្នុងការបំផុស…