(ខេត្តរតនគីរី) ÷ការចុះរឹបអូសនេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចទីតាំងខាងក្រោយជាប់ផ្សារតាយ សេង ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
លោកវរ:សេនីយ៍ទោ ស៊ូ ហុង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារ
ព័ត៌មានថា ឈើជាច្រើនសន្លឹកនោះត្រូវបាន
ប្រជាពលរដ្ឋល្អប្រទះឃើញគរគ្របតង់ទុកនៅទីតាំងខាងលើ ហើយបានរាយការណ៍មកកាន់នគរបាលសេដ្ឋកិច្ចខេត្ត។
លោកបន្តថា បន្ទាប់ពីបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត និងលោកស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះមកធ្វើការបង្ក្រាបនិងរឹបអូសឈើប្រណិតខុសច្បាប់ទាំងអស់នេះដែលជាប្រភេទឈើសុក្រំ និងឈើត្រសេក មានមុខកាត់តូចធំ រួចនឹងបំពេញបែបបទតាមនិតិវិធីប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តចំណែកម្ចាស់ឈើខុសច្បាប់នេះខាង អយ្យការ សាលាដំបូងខេត្តនឹងស្រាវជ្រាវបន្តរក៕