ឈ្មួញកំពុងជីកកកាយយកអាចម៍ដីលក់នៅតំបន់ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

សកម្មភាពជិះកកាយយកអាចម៍ដីលក់បានកំពុងកើត មានយ៉ាងគគ្រឹកគគ្រេងពីក្រុមឈ្មួញ ស្របពេលដែលអាជ្ញាធរហាក់ដូចជាធ្វើមិនដឹងមិនឮ ឬឃុបឃិតជាមួយពួកឈ្មួញក្នុងផលប្រយោជន៍ណាមួយ។ គេមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យពីបទ ដ្ឋានបច្ចេកទេសក្នុងការជីកកកាយយកអាចម៍ដីនៅតំបន់ខាងលើនោះឡើយ។ ប្រភពព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងចក្រកកាយអាចម៍ដីលក់មានពីរក្រុម ដែលកំពុងធ្វើសកម្មភាពកាយគាស់ដីព្រៃលិចទឹក នៅខាងក្រោយ ភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពលរដ្ឋអ្នកភូមិនៅឃុំព្រែករំដេងបានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ ជាមួយរថយន្តច្រើនគ្រឿងទាំងនោះដែរ ប៉ុន្តែមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំងនោះមានច្បាប់អនុញ្ញាតដែរឬក៏យ៉ាងណានោះទេ។យ៉ាងណា ក៏ដោយអ្នកភូមិប្រាប់ថា ក្រុមអ្នកជីកដីទាំង នោះមើលទៅដូចជាអាណាធិបតេយ្យខ្លាំងណាស់ ដោយមិនមានឃើញសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យនោះទេ។ រណ្ដៅដីត្រូវគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តជិត២០គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នាយកទៅចាក់បំពេញពីផ្សេងៗនៅ ក្នុងមូលដ្ឋានក្បែរៗនោះ។ ពលរដ្ឋនិយាយថា ក្រុមគ្រឿង ចក្រទាំងនោះមើលទៅហាក់ដូចជាមានការប្រយ័ត្នប្រយែងចំពោះអ្នកចំណូលថ្មី,ជនប្លែកមុខ ជាពិសេសក្រុមអ្នកកាសែតត្រូវបានរារាំងឬហាមឃាត់មិនឲ្យចូលទៅដល់តំបន់នោះទេ។ លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់អ្នក សារព័ត៌មានថា គាត់មិនដឹងទេ ចាំគាត់សួរទៅឃុំសិន។ វាជារឿងលំបាកដែលអាជ្ញាធរស្រុកស្រីសន្ធរ មិនដឹងអំពី…

ឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន១៤នាក់បកស្បង់ចីវរភ្លាមៗក្រោយបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតពីពុទ្ធបរិស័ទ

ខេត្តកំពង់ស្ពឺ៖ ក្រុមជនក្លែងបន្លំធ្វើជាព្រះសង្ឃ ចំនួន១៤អង្គត្រូវបានចាប់បកស្បង់ចីវរភ្លាមៗ និងឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាតនិងរ៉ៃបច្ច័យតាមទីសាធារណៈ។   ការឃាត់ខ្លួនក្រុមជនសង្ស័យក្លែងបន្លំធ្វើជាសង្ឃនេះបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង   ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។   លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹង ក្រុមជនក្លែងបន្លំធ្វើជាសង្ឃដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទ នេះ មានឈ្មោះ÷ទី០១, ឈ្មោះញឹម គឹម ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត២, ឈ្មោះសន ឌីណា ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិត្រពាំងរាំ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត៣, ឈ្មោះញឹង សុជាតិ ភេទប្រុស…