Category: ព័ត៌មានជាតិ

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការ កម្លាំងអន្តរាគមន៍៧០៥ របស់យោធភូមិភាគទី៥

(ខេត្តបាត់ដំបង) ÷ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ពិធីប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការ កម្លាំងអន្តរាគមន៍៧០៥ របស់យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅអគារសេនាធិការ ទីបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង ទាំងអស់ក្នុងទីបញ្ជាការយោធភូមិភាគទី៥…

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន…

អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប÷ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។ ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។ អ្នកគ្រប់គ្រងការដ្ឋានរូបនេះ…

ក្រុមអ្នកជំនាញប្រទះឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក

ខេត្តមណ្ឌលគិរី÷ក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះ​ឃើញកូនក្រពើភ្នំ៣ក្បាល នៅទន្លេស្រែពក ក្នុងអំឡុងពេលនៃដំណើរ​ចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេនេះ ។ អង្គការ WWF-កម្ពុជាបានប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥​លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ជាមួយរូបភាពក្រុមការងារយើង បាន ប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃ​ប្រភេទសត្វ​ល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់ យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។ ប្រភពដដែលបន្តថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា​ធ្លាប់ប្រទះឃើញពួកវាកាល​ពីឆ្នាំមុន ហើយកិច្ចការស្រាវ នេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែល​សត្វក្រពើកំពុងរស់នៅ…

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ “ការយកចិត្តទុកជាសំខាន់ចំពោះអតីតយុទ្ធជន គឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ចំណុច

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ “ការយកចិត្តទុកជាសំខាន់ចំពោះអតីតយុទ្ធជន គឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ចំណុច ក្នុងនោះចំណុចទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត ហើយចំណុចទី២ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំកន្លងមក និងបន្តទៅមុខទៀត”។

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន

ភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។

អបអរសាទរ ពិធីបើកកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ប្រាសាទអង្គរវត្ត

(ខេត្តសៀមរាប ) ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ,…

លោកប៉ែនបូណា ៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ

(ភ្នំពេញ ) ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ចេញទស្សនៈលើបណ្តាញសង្គម នាព្រឹកថ្ងៃទី ១៩ ខែមករានេះ ថា ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី ២៩ធ្នូ ឆ្នាំ ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យណាមសៃហ្គន​ ប្រទេសវៀតណាម និងឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារបន្ថែមទៀត ជួយដល់ការព្យាបាលស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវ៦០ម៉ែត ស្លាប់ ៣នាក់ ប្តីនិងកូន …!!

ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពក្មួយស្រី នន ចន្ទលក្ខិណា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យណាមសៃហ្គន ប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវ៦០ម៉ែត កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ បណ្តាលឱ្យស្វាមី និងកូនតូច ៗ ២នាក់ បានបាត់បង់ជីវិត។ ជាក់ស្តែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ…

អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនិងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ

(ភ្នំពេញ ) ៖ មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា មានចម្ងាយ ៦៦គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ។ ក្រៅពីជិះទូកលេងកម្សាន្តទស្សនាហ្វូងសត្វ ស្លាប ភ្ញៀវទេសចរក៏អាចងូតទឹកលេងផងដែរ។ មន្ត្រីក្រសួងបរិស្ថានបន្តថា អាងត្រពាំងថ្មបាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេងកម្សាន្ត ទស្សនាទេសភាពសត្វកម្រជាច្រើនប្រភេទមានដូចជា សត្វក្រៀល សត្វរមាំង ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍រកប្រាក់ចំណូលបានតាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្ដល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។ នៅអាងត្រពាំងថ្ម មានការសាងសង់ប៉មដែលអាចឱ្យអ្នកទេសចរអាចទស្សនាសត្វ…