លោកជំទាវវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនដំណឹងពី គណនីបោកប្រាស់ ដែលបានយកឈ្មោះ និងរូបថតលោកជំទាវទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគបោកប្រាស់ផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។ នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងកុំចាញ់បោកការឆបោករបស់ជនល្មើសនេះ។ នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើឆបោកនានារបស់បុគ្គលនេះ និងសូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់»។ ភ្ជាប់ទំនាក់ទំនងមកកាន់៖ 🌐 Facebook Page (https://www.facebook.com/Nimul.Cham/)🌐 Telegram (https://t.me/CHAMNimul)🌐 X (Twitter) (https://twitter.com/c_nimul)