ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើបនិងរ៉ឺម៉កដឹកសាច់ជ្រូក ធ្វើឲ្បបុរសម្នាក់ត្រូវឃ្លាត ឆ្ងាយពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន ដោយគ្មានបានលាសូម្បីតែលាពាក្យចុងក្រោយ។
ភាពសោកសង្រេងនៅលើដងផ្លូវមួយនេះបង្កឡើងដោយអ្នកបើករថយន្តសេរីទំនើបបើកដោយខ្វះការប្រុងប្រយ័ត្ន ។
ប្រភពបាននិយាយថា បុរសជនជាតិចិនគឺជាអ្នកបើករថយន្តស៊េរីទំនើប១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BD.9689 តែមិនស្គាល់ឈ្មោះអ្នកបើកបរឡើយ។
រីឯជនរងគ្រោះក៏មិនស្គាល់ឈ្មោះ ឬអត្តសញ្ញាណឡើយទេ ដោយរងចាំរបាយការណ៍របស់មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រភពខាងលើបន្ថែមថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថិត នៅលើផ្លូវឯករាជ្យ ចំណុចស្តុបផ្សារពាណិជ្ជកម្ម ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕