Month: December 2024

ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ​បានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ​បានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១ ពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុក រលួយពាក្យប្ដឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ។ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ បានបើកកិច្ចប្រជុំលើកទី៤២ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក តុប សំ…

ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ បានបង្ហូរទឹកកខ្វក់ប៉ះពាល់ដល់បរិស្ថាន ទឹកព្រែកសង្កែ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហន

ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែក្នុងភូមិសាស្រ្តខាងលើ។ ក្រុមការងារបានចុះត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្មផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រនិងសង្កេត ឃើញនៅចំណុចខ្លះទឹកព្រែក នៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយនៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។…

ប្រជាសហគមន៍ព្រួយបារម្ភអំពីហានិភ័យដែលនឹងកើតឡើងចំពោះព្រៃកោងកាងនៅភូមិថ្មីសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

ខេត្តកែប ៖​ បងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ ដែលរស់ពឹងផ្អែក លើព្រៃកោងកាង បានអោយដឹងថា អត្ថប្រយោជន៍ព្រៃកោងកាងដោយផ្តោត​លើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណ ប្រយោជន៍ខ្ពស់ និងដើរមុខ​ងារ​សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់​ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាល​សម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជា​ប្រភព​សេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ជាមួយគ្នានេះ ព្រៃកោងកាងជាជម្រក និងកន្លែង​រក​ចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន,…

ចាប់ខ្លួនបុរសម្នាក់​ បន្ទាប់ពីតាំងខ្លួនជា ព្រះសេអាមេត្រី ហេីយកាន់កាំបិត ប្រមាថថ្នាក់ដឹកនាំ។ បុគ្គលរូបនេះរស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤

រកឃើញមូលហេតុករណី មន្ត្រីរាជការនៅសាលាក្រុងព្រះសីហនុ ពុលអាហារហើយ

ខេត្តព្រះសីហនុ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ជាករណីពុលអាហារ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន…

កំពង់ចម្លងផ្លូវត្រី-ក្តាបន្ទះបង្កហានិភ័យច្រើនលើកដល់អ្នកដំណើរ ខណៈដែលថៅកែមិនខ្វល់

ចម្ងាយ២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីឆ្លងទន្លេមេគង្គក្រោមឆ្ពោះទៅទៅស្រុកល្វាឯមគេត្រូវធ្វើ ដំណើរតាមស្រឡាង ដែលបំពាក់ដោយទូកម៉ាស៊ីន។ នៅក្នុងស្រុកកៀនស្វាយនៅត្រង់ចំណុចក្តាបន្ទះ ឆ្លងទៅខាងស្រុកល្វាឯម នៅភូមិផ្លូវត្រី ឃុំថ្មគរ…ដែលកំពុងចម្លងនេះតែងតែបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លង កាត់រអ៊ូរទាំ,អំពីបញ្ហាហានិភ័យនិងគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ។ នៅរដូវប្រាំងនេះ ផ្លូវចុះ-ឡើងហាក់ដូចជាមានចំណោទបន្តិចប៉ុន្តែមិនមានការកែសម្រួលដើម្បីឲ្យយានយន្តគ្រប់ប្រភេទស្រួលធ្វើដំណើរចុះ-ឡើងនោះឡើយ។ ថ្វីបើវាមិនទាន់បង្កឲ្យមានគ្រោះថ្នាក់ដុំកំភួន ប៉ុន្តែអ្នកធ្វើដំណើរឆ្លងកាត់ទីនេះបង្ហាញ អារម្មណ៍មិនស្រួលចិត្តច្រើនលើកច្រើនសារ។ ភាពគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ មិនត្រូវបានម្ចាស់កំពុងចម្លងដែលកំពុងកើបលុយក្នុងមួយថ្ងៃៗ វាល់លានរៀលនោះ រៀបចំឲ្យមានរបៀបរៀបរយ និងបង្ការហានិភ័យគ្រោះថ្នាក់នោះទេ។ ប្រភពពីប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ធ្វើដំណើរតាមកំពុងចម្លងនេះនិយាយថា បើទោះបីជាបញ្ហាគ្រោះ ថ្នាក់នៅលើផ្លូវទឹកបានកើតមានជាញឹកញាប់ យ៉ាងណា ក៏ដោយ ក៏នៅលើទូកចម្លងទីតាំងខាងលើនេះ មិនទាន់មានពោងសុវត្ថិភាពបំពាក់នៅឡើយ។…

ក្រុមក្មេងទំនើងដាក់រហ័សនាមថាធី២២ «Team22»ផុសរូបតាមតិចតុក ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបានសរុបចំនួន៥នាក់

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងបានដាក់រហ័សនាមខ្លួនឯងថាធីម២២(Team២២) ហើយបាន បង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាមបណ្តាញសង្គម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋានរួចមក។ ដោយមានការចង្អុលបង្ហាញពី លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថក្រុងភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញស្រុកគងពិសី ធ្វើការឃាត់ខ្លួនក្រុម ជនសង្ស័យចំនួន០៥នាក់៖ទី១-ឈ្មោះ សុខ ដារូត ភេទប្រុស អាយុ ១៧ឆ្នាំ,ទី២-ឈ្មោះ សុខ ដារដ្ឋ ភេទប្រុស…

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះ រៀបចំឡើងដោយសមាគមសហគ្រិនវ័យ ក្មេងកម្ពុជា ដោយមានការអញ្ចើញចូលរួមជាកិត្តិយស ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាគម…

កាស៊ីណូ៧៧៧និងសមត្ថកិច្ចនៅច្រកស្វាយអាង៉ោងរស់ដោយសារជនជាតិវៀតណាមចូលលេងល្បែង

កាស៊ីណូ៧៧៧នៅច្រកព្រំដែនស្វាយអាង៉ោងស្ថិតក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនមួយនេះត្រូវគេប្រាប់ថា បានរស់យ៉ាងសុខ សាន្តសព្វថ្ងៃនេះមដោយសារតែជនជាតិវៀតណាមចូល លេងល្បែងក្នុងការស៊ីណូខាងលើ។ កាស៊ីណូនេះមានល្បែងស៊ីសងច្រើនប្រភេទ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមាន់ជល់រស់តែម្ដង។ គេសង្កេតឃើញថា កាស៊ីណូយីហោ៧៧៧ បានកំពុងបើកឱ្យពលរដ្ឋខ្មែរ និងវៀតណាមឆ្លងដែនចូលទឹកដីខ្មែរដែលខ្លះមានប៉ាស្ព័រ ខ្លះអត់ ឆ្លងដែនចេញមកចូលលេងល្បែងស៊ីសងនៅ casino ៧៧៧ យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរ ជាពិសេសសមត្ថកិច្ចនៅច្រកព្រំដែនត្រូវគេរាយការណ៍ថា មានការពាក់ព័ន្ធជាមួយនឹងអំពើ ពុករលួយតាមរយៈការបើកបារ៉ាស់ឱ្យជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែងក្នុងការស៊ីណូនេះ។ ពួកអ្នកឆ្លង ដែនជនជាតិវៀតណាមទាំងនេះ ត្រូវបង់ប្រាក់ឲ្យមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្នុងម្នាក់៣ម៉ឺនរៀល។ បើតាមប្រជាពលរដ្ឋក្បែរនោះ បានឱ្យដឹងថា កាស៊ីណូ ៧៧៧ មានអ្នកចូលលេងភ្នាល់ដាក់លុយសុីសងខុស ច្បាប់ដូចជា ជល់មាន់,…

អធិការនគរបាលស្រុកជល់គីរីឡើងកាន់តំណែងបានបីខែចងកធ្វើសម្លាប់ខ្លួន….

ខេត្តកំពង់ឆ្នាំង ៖ លោកអធិការនគរបាល ស្រុកជលគីរី ដែលទើបតែឡើង កាន់តំណែង ថ្មីៗបានរយៈពេលជាង ៣ខែ បានសម្រេចចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិតដោយ ចង ក សម្លាប់ខ្លួន។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ប្រភពនៅទីនោះបានឱ្យដឹងថា លោកអធិការនគរបាលស្រុកជលគិរី ដែលបានសម្រេចចិត្តធ្វើអត្តឃាតនោះ មានឈ្មោះ ណែម…