(សៀមរាប) ៖នាវេលាម៉ោង៤និង ៣០នាទី ព្រឹកថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០២៤ស្អែកនេះ នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Mara thon2024) នឹងចាប់ផ្តើមចេញដំណើរជាផ្លូវការហើយ ។
ពិធីបាញ់កាំភ្លើងបញ្ជាចេញដំណើរ អត្តពលិក គ្រោងប្រព្រឹត្តទៅ ក្រោមធិបតីភាព ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន មុនព្រឹត្តិការណ៍ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Marathon 2024) នេះថា ព្រឹត្តិការណ៍ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើទី៩ (9th Angkor Empire Marathon 2024) រៀបចំឡើងក្នុងគោលបំណង ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាតំបន់អង្គរ ដោយសារខែសីហានេះជារដូវភ្ញៀង ដូច្នេះភ្ញៀវទេសចរមានការធ្លាក់ចុះ រត់ដើម្បីអបអសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងជាពិសេសរត់ដើម្បីបរិស្ថាន តំបន់តំបន់បេតិកភណ្ឌអង្គរ ។
ឯកឧត្តម អគ្គលេខាធិការ វ៉ាត់ ចំរើន មានប្រ សាសន៍ថា ព្រឹត្តិការណ៍នេះ មានអត្តពលិកជាតិ អន្តរជាតិ ប្រមាណជាង ៣,០២១នាក់ មកពី៥១ប្រទេស ក្នុងនោះមានអត្តពលិកអន្តរ ជាតិចំនួន៨១៥នាក់ ដោយជប៉ុនមានអ្នកចុះ ឈ្មោះចូលរួមច្រើនជាងគេ ឈរនៅលំដាប់ទី១ ចិនលេខ២ និងវៀតណាម ឈរនៅលេខ៣ ។
ចំពោះវិញ្ញាសាម៉ារ៉ាតុង (Full Marathon) ចម្ងាយ៤២គីឡូម៉ែត្រ មានអត្តពលិកចុះ ឈ្មោះរត់ ចំនួន៤៥១នាក់, វិញ្ញាសាពាក់ កណ្តាលម៉ារ៉ាតុង (Haft Marathon) ចម្ងាយ២១គីឡូម៉ែត្រ ចំនួន៦៣៧នាក់, វិញ្ញាសា ១០គីឡូម៉ែត្រ ១៤១៨នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ៣គីឡូ ម៉ែត្រ មានចំនួន៥០៤នាក់ ។
សូមបញ្ចាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរ ជាតិ ចក្រភពអង្គរ ដើម្បីវិស័យទេសចរណ៍ខេត្តសៀមរាបដល់ប្រជាជន ដែលប្រកបមុខរកស៊ីនៅខេត្តនេះ ហើយក៏ស្វែងរកមូលនិធិជួយដល់កិច្ចការសប្បុរសធម៌ មិនមែនដើម្បីស្វែងរកប្រាក់ចំណេញនោះឡើយ ព្រោះថវិការកបានទិវាប្រណាំងអន្តរជាតិមួយនេះ ជារៀង រាល់ឆ្នាំតែងតែយកទៅធ្វើមនុស្សធម៌ដល់មន្ទីរ ពេទ្យគន្ធបុប្ជា ៕