(ខេត្តបាត់ដំបង) ÷ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ពិធីប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការ កម្លាំងអន្តរាគមន៍៧០៥ របស់យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅអគារសេនាធិការ ទីបញ្ជាការយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង ទាំងអស់ក្នុងទីបញ្ជាការយោធភូមិភាគទី៥ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងរយៈពេលមួយឆ្នាំនេះ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្ដាំផ្ញើសូមឱ្យយោធិនដែលទើបទទួលបានការតែងតាំងផ្លាស់ប្ដូរមុខងារថ្មី សូមឱ្យយកស្មារតីទទួលខុសត្រូវខ្ពស់បំពេញតួនាទីភារកិច្ចឲ្យបានជោគជ័យតាមការប្រគល់ជូនរបស់ថ្នាក់លើ បន្តចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ចលនាខុសច្បាប់ រក្សាសុខសន្តិភាព និងចូលរួមជួយសង្គម យកចិត្តទុកដាក់ការងារហ្វឹកហ្វឺន អនុវត្តតាមផែនការថ្នាក់លើ បំប៉នយោធាចារ្យ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលទ័ពជំនាញ អង្គភាពមិនត្រូវឲ្យមានកង ទ័ពប្រើប្រាស់ ជួញដូរគ្រឿងញៀន បើមានគ្រឿងញៀនត្រូវដេញចេញពីជួរកងទ័ព អប់រំដល់កងទ័ពឲ្យបង្កើនឆន្ទៈ ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រ។

ចុងបញ្ចប់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រគល់អាវកីឡា ជូនដល់កងកម្លាំងអន្តរាគមន៍ផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *