ប្លែកៗអំពីបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖
អ្នកគាំទ្រអង់គ្លេស៦នាក់ ជាប់បំរាមបាល់ទាត់ ក្រោយបង្ករចលាចល ក្នុងការប្រកួតជាមួយស៊ែបនៅទីក្រុង Gelsenkirchen កាលពីថ្ងៃទី១៦ ខែមិថុនា។ មន្ត្រីមកពីអង្គភាពនគរបាលបាល់ទាត់ចក្រភពអង់គ្លេស (UKFPU) បានធ្វើការជាមួយអាជ្ញាធរអាល្លឺម៉ង់ អំឡុងការប្រកួតកន្លងមកនេះ។ អ្នកគាំទ្រដែលជាប់បំរាមទាំងនោះ មិនអាចចូលរួមទស្សនាការប្រកួតក្នុងស្រុក និងអន្តរជាតិរបស់អង់គ្លេសនោះទេ អំឡុងពេលជាប់ពិន័យ។ ប្រធាន UKFPU លោក Mick Johnson សាទរនូវចំណាត់ការឆាប់រហ័សនេះ ហើយនិយាយថាអ្នកបង្ករបញ្ហានៅចក្រភពអង់គ្លេស រឺក្រៅប្រទេស ត្រូវទទួលផលនូវអ្វីដែលបានប្រព្រឹត្ត។ លោកបន្តថា យើងចង់ឱ្យអ្នកគាំទ្រដែលទៅមើលការប្រកួតសប្បាយ រីករាយ តែត្រូវចាំពិសារដោយទទួលខុសត្រូវ គោរពវប្បធម៌ប្រទេសគេ និងមិនត្រូវបង្ករចលាចល។…
ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទាញយកប្រយោជន៍ បានកាន់តែមានប្រសិទ្ធភាពថែមទៀត
(ភ្នំពេញ)៖ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គការ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា ស្រាវជ្រាវ…
អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បង្ហាពីជំហររបស់កម្ពុជា៦ចំណុច (Six-Point) ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន ឆ្លើយតបទៅនឹងការសាកសួរ របស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណៈរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤។ អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា ៖…
លោក ហេង សួរ ៖ការទាញប្រយោជន៍ចេញពីទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជា និងប្រទេសក្នុងតំបន់ត្រូវយកចិត្តទុកដាក់
ភ្នំពេញ)៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC លើកទី ២២ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក TSUGE Yoshifumi (សូគេ យូស៊ីហ្វូមី) អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី…
ក្មេងៗ៥នាក់ ត្រូវប្រជាការពារភូមិបង្ខំឲ្យផ្តិតមេដៃ ដោយចោទថា ចូលលួចលុយក្នុងផ្ទះគេ *ប្រជាការពារភូមិមានសិទ្ធអាចធ្វើលិខិតកិច្ចសន្យាឲ្យក្មេងផ្តិតមេដៃ? ខណៈអាណាព្យាបាលអត់ដឹងសោះ!
ភ្នំពេញ ៖ ក្មេងៗចំនួ៥នាក់ ត្រូវបានបុរសជាបុគ្គលម្នាក់ប្រើអំណាចតួនាទីជាប្រជាការពារភូមិ ចាប់បង្ខំឲ្យផ្តិតមេដៃ លើលិខិតរដ្ឋបាលដោយកិច្ចសន្យាព្រមព្រៀងក្នុងបទចោទប្រកាន់ក្មេងទាំងនោះ ថាបានចូលលួចលុយក្នុងផ្ទះគេ ស្ថិតក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំពោះទង្វើរ របស់ប្រជាការពាររូបនោះ បង្កើតឲ្យមានការរិះគន់យ៉ាង ខ្លាំងពីមហាជន។ ប្រជាពលរដ្ឋលើកឡើងថា តើក្មេងៗទាំងនោះលួចអ្វីឲ្យពិតប្រាកដ ហើយបើពួកគេប្រព្រឹត្ត ហេតុអ្វីមិនហៅអាណាព្យាបាល,ឪពុកម្ដាយរបស់ពួកគេមកប្រាប់និងធានា ប៉ុន្តែបែរជាបង្ខំក្មេងឲ្យធ្វើកិច្ចសន្យាហើយថតបង្ហោះ លើបណ្តាញសង្គមបែបនេះទៅវិញ។ ការថតបង្ហោះនេះ ធ្វើឲ្យប៉ះពាល់កិត្តិយស, សិទ្ធិកុមារនិងសេចក្តីថ្លៃថ្នូរ រួមទាំងអនាគត របស់ក្មេងៗ ទាំងនោះថែមទៀតផង។ ប្រជាការពារភូមិរូបនោះ ឈ្មោះ លន់…
លោក ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន មានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ។ លោកបានថ្លែងបែបនេះក្នុង ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាយើង បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។…
ប្រជាពលរដ្ឋបានឃើញក៏នាំគ្នាពទ្ធ័វាយបានពិនិត្យទៅមិនស្គាល់ថា ជាសត្វអ្វី គ្រាន់តែថាដូចសត្វឆ្កែដែរ តាមពិតវាជាសត្វកញ្ជ្រោង
ខេត្តព្រៃវែង ៖ សមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នាចេញល្បាតបានប្រទះឃើញសត្វចម្លែកមួយក្បាល បានលោតចូលក្នុងរបងផ្ទះប្រជាពលរដ្ឋបម្រុងចាប់សត្វឆ្កែអ្នកស្រុកស៊ី ក៏ត្រូវម្ចាស់ផ្ទះទាន់ស្រែកធ្វើឲ្យសត្វនេះផ្អើលលោតចេញមកក្រៅ ស្របពេលនោះកម្លាំងសមត្ថកិច្ចចេញល្បាត និងប្រជាពលរដ្ឋបានឃើញក៏នាំគ្នាពទ្ធ័វាយបានពិនិត្យទៅមិនស្គាល់ថា ជាសត្វអ្វី គ្រាន់តែថាដូចសត្វឆ្កែដែរ តាមពិពិវាជាសត្វកញ្ជ្រោង។ ករណីសមត្ថកិច្ចវាយបានសត្វចម្លែកនេះ បានកើតឡើងនៅវេលាម៉ោង០០និង៣៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មិថុនា ២០២៤ នេះ ស្ថិតនៅភូមិអូរកន្ទុយ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បើតាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាស្មោងខាងត្បូងបានប្រាប់អ្នកសារព័ត៌មាថា ដោយមានសត្វចម្លែក ធ្វើសកម្មភាពចាប់សត្វឆ្កែអ្នកស្រុកជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយ បារម្ភពីសុវត្ថិភាពទ្រព្យសម្បត្តិ សត្វរបស់ពួកគាត់ លោកស្នងការខេត្តព្រៃវែងបានដាក់បទបញ្ជាឲ្យកងកម្លាំងប៉ុស្ត៍រដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋនាំគ្នាធ្វើប្រតិបត្តិការចុះល្បាតតាមភូមិ និងរុករកតាមគម្ពោធព្រៃ…
ជីវប្រវត្តិ របស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស…
លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា
បើតាមប្រភពពីសិល្បករ សិល្បការិនីជាច្រើនបានបង្ហោះសារលើបណ្ដាញសង្គម និងចូលរួមរំលែកទុក្ខដោយបញ្ជាក់ថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ ៨០ឆ្នាំ។ សូមជម្រាបថា លោក គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកត្រូវបានផ្តល់គោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ ដែលជាគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដោយរាជរដ្ឋាភិបាលកម្ពុជា ៕