ភ្នំពេញ ៖ ក្មេងៗចំនួ៥នាក់ ត្រូវបានបុរសជាបុគ្គលម្នាក់ប្រើអំណាចតួនាទីជាប្រជាការពារភូមិ ចាប់បង្ខំឲ្យផ្តិតមេដៃ លើលិខិតរដ្ឋបាលដោយកិច្ចសន្យាព្រមព្រៀងក្នុងបទចោទប្រកាន់ក្មេងទាំងនោះ ថាបានចូលលួចលុយក្នុងផ្ទះគេ ស្ថិតក្នុងបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំពោះទង្វើរ របស់ប្រជាការពាររូបនោះ បង្កើតឲ្យមានការរិះគន់យ៉ាង ខ្លាំងពីមហាជន។ ប្រជាពលរដ្ឋលើកឡើងថា តើក្មេងៗទាំងនោះលួចអ្វីឲ្យពិតប្រាកដ ហើយបើពួកគេប្រព្រឹត្ត ហេតុអ្វីមិនហៅអាណាព្យាបាល,ឪពុកម្ដាយរបស់ពួកគេមកប្រាប់និងធានា ប៉ុន្តែបែរជាបង្ខំក្មេងឲ្យធ្វើកិច្ចសន្យាហើយថតបង្ហោះ លើបណ្តាញសង្គមបែបនេះទៅវិញ។ ការថតបង្ហោះនេះ ធ្វើឲ្យប៉ះពាល់កិត្តិយស, សិទ្ធិកុមារនិងសេចក្តីថ្លៃថ្នូរ រួមទាំងអនាគត របស់ក្មេងៗ ទាំងនោះថែមទៀតផង។

ប្រជាការពារភូមិរូបនោះ ឈ្មោះ លន់ សុគន្ធ មានជំនាញ ជាគ្រូពេទ្យ ប៉ុន្តែបានមកស្ម័គ្រចិត្តធ្វើជា ប្រជាការពារភូមិ។

មហាជនមានចម្ងល់យ៉ាងខ្លាំង ខណៈប្រជាការពារភូមិមួយរូប បែរជាតម្លើងឋានៈនិងតួនាទី មានសិទ្ធប្រើលិខិតរដ្ឋបាល របស់រដ្ឋបាលសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ តើបានទទួលការអនុញ្ញាតិ ពីចៅសង្កាត់ ឬ មេប៉ុស្តិ៍ដែរឬទេ?។

មហាជន ក៏ចង់ដឹងដែរថា តើប្រជាការពារភូមិ មានសិទ្ធិជាងចៅសង្កាត់និងមេប៉ុស្តិ៍ ទៅទៀតមែនដែរឬទេ? តើប្រជាការពារភូមិ អាចសរសេរឯកសារលើខិតរដ្ឋបាលរបស់សាលាសង្កាត់ ដោយបង្ខំឲ្យក្មេងតូចៗដែលពួកគេមិនទាន់ចេះអក្សរ ទៅផ្តិតមេដៃ លើកិច្ចសន្យាព្រមព្រៀង បែបនេះទៅវិញ?។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺអាណាព្យបាលក្មេងទាំង៥នាក់នោះ មិនបានដឹងរឿងហេតុអ្វីទាំងអស់។ ចុះហេតុអ្វីបានជាលោកប្រជាការពារភូមិរូបនេះ មិនអញ្ជើញឪពុកម្តាយ ក្មេងៗ ទាំងនោះមកជួបខណៈដែលលោក លន់ សុគន្ធ ក៏ស្គាល់ឪពុកម្ដាយឬអាណាព្យាបាល របស់ក្មេងៗ ដែរនោះ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed