ករណីបង្ហោះផ្សាយថាមានការដោះលែងឧកញ៉ាដែលបានបាញ់សម្លាប់ជនរងគ្រោះនៅបុរីប៉េងហួត នោះជាព័ត៌មានក្លែងក្លាយ!
ករណីបង្ហោះផ្សាយថាមានការដោះលែងឧកញ៉ាដែលបានបាញ់សម្លាប់ជនរងគ្រោះនៅបុរីប៉េងហួត នោះជាព័ត៌មានក្លែងក្លាយ! បច្ចុប្បន្នសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បាននិងកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនោះទៅតុលាការក្នុងពេលឆាប់ៗនេះ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត!
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង២លាន ៧២ម៉ឺនដុល្លារក្នុងរយ:ពេល១៩ថ្ងៃនៃយុទ្ធនាការ
ភ្នំពេញ) ៖គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៧ ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ២លាន ៧២ម៉ឺនដុល្លារ។ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ មានរយៈពេលពេញ ១ខែមិថុនានេះ ក្នុងគោលបំណងចម្បងចំនួន២ គឺដើម្បីលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងការបំផុសស្មារតី «ខ្មែរជួយខ្មែរ»…
គ្រាប់កាំភ្លើងត្បាល់០២គ្រាប់ត្រូវបានមន្ត្រីជំនាញប្រទះឃើញក្នុងព្រលានយន្តហោះវាលបែកចាន
(ខេត្តបាត់ដំបង) គ្រាប់កាំភ្លើងត្បាល់០២គ្រាប់ត្រូវបានមន្ត្រីជំនាញប្រទះឃើញ កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ។ មន្ត្រីជំនាញបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌ០២គ្រាប់ខាងលើជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ទំហំ 60mm ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ទំហំ 82mm ចំនួន០១គ្រាប់ ដែលគ្រាប់ទាំងនេះត្រូវបានក្រុមការងារអង្គភាពកំចាត់មីនប្រទះឃើញក្នុងខណ:ពេលកំពុងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណចំណុចទីតាំងខាងលើ ។ ហើយបន្ទាប់ពីប្រមូលយកបានបច្ចុប្បន្នគ្រាប់ខាងលើត្រូវបានជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលក្រោយ
ប្រធានាធិបតីVladimir Putinនិយាយថា រុស្សុីនិង កូរ៉េខាងជើងចង់សហការគ្នាដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយអាមេរិក
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថា លោកប្រធានាធិបតី Vladimir Putin បានទៅដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកប្រធានាធិបតីនិយាយថា ប្រទេសទាំងពីរចង់សហការគ្នាយ៉ាងជិតស្និទ្ធដើម្បីយកឈ្នះលើការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក ចំពោះមុខការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា លោក Putin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋានទីក្រុងព្យុងយ៉ាង ដោយកម្រាលព្រំក្រហមក្រោមវត្តមានមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ លោក Putin ដែលធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនប៉ុន្មានម៉ោងមុនទៅដល់ទឹកដីកូរ៉េខាងជើងថា លោកកោតសរសើរចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ លើសកម្មភាពយោធារបស់លោកនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកលើប្រទេសជិតខាងកាលពីឆ្នាំ ២០២២។ លោកនិយាយថា បណ្តាប្រទេសនឹងបន្តប្រឆាំងយ៉ាងម៉ឺងម៉ាត់…
សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ
នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក…
មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ប្រកាសមិនឱនក្បាលចំពោះចិន
តៃប៉ិ៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធ ទី១៩ ខែមិថុនានេះ បានប្រកាសយ៉ាងហ្មឺងម៉ាត់ថា ខ្លួននិងពលរដ្ឋតៃវ៉ាន់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់ចិនឡើយ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។ លោក Lai Ching-te បានថ្លែងដូច្នេះថា «ការក្រសោប យកតៃវ៉ាន់ គឺជាគោលនយោបាយជាតិមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ជាការបន្ថែមពីលើកម្លាំងយោធា ពួកគេបានបង្កើនវិធីសាស្ត្រសម្លុតគំរាម ដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់នឹងមិនចុះញ៉មសម្ពាធទាំងនោះឡើយ ហើយប្រជាជនតៃវ៉ាន់នឹងការពារដាច់ខាតនូវអធិបតេយ្យជាតិ ក៏ដូច ជា ប្រកាន់យកប្រជាធិបតេយ្យ…
ម្ចាស់អុជធូបនិងទៀន សុំសេចក្តីសុខចម្រើន រួចទុក ចោលចុះមកក្រោម មិនប្រយ័ត្នបណ្តាលឱ្យឆេះផ្ទះហ្មត់
ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចព្រំប្រទល់ភូមិខ្នា សង្កាត់ជ្រាវ និងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបមានករណីភ្លើងឆេះផ្ទះឈ្មោះ សាយ លី ភេទស្រី អាយុ ៧៩ឆ្នាំ នៅត្រង់ចំណុចព្រុំប្រទល់ ភូមិខ្នា សង្កាត់ជ្រាវ និងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ ចម្ងាយពី អធិការដ្ឋាននគរបាលស្រុក១៣ គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ៦ ទៅផ្លូវបំបែកខ្នា ប្រហែល៣គីឡូម៉ែត្រ ។…
២០មិថុនា កំណត់ត្រាអំពីតម្លៃនៃការលះបង់ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ
(ភ្នំពេញ)) ៖ថ្ងៃទី២០ មិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ ២៥ឆ្នាំ បានសម្រេចចិត្តប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀតដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ។ រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញក្នុងខ្សែភាពយន្ត បានកើតឡើងពិតៗនៅកម្ពុជាក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈនិងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដនៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ពខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ…
អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផលជិត១០០%ហើយ
(ភ្នំពេញ) ៖គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។នេះបើតាមប្រសាសន៍ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកផន រឹម មានប្រសាសន៍ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យលោកបុង…
ដំណឹងល្អ! ក្រសួងមហាផ្ទៃ បានដាក់ឱ្យបំពេញបែបបទស្នើសុំលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ
ក្រសួងមហាផ្ទៃ បានដាក់ឱ្យបំពេញបែបបទស្នើសុំលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ