ខេត្តសៀមរាប÷ក្នុងអំឡុងពេលដើមរដូវប្រាំងក្នុងខែមករានេះ អាជ្ញាធរជាតិអប្សរាបានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំង នៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១៩៦៩ហិចតា ទៅតាមទីតាំងដូចតទៅ៖

– បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១៣៥៤ហិចតា តាមស្ទឹងសៀមរាប។

– បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច។

– បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិចតា តាមទ្វារទឹកភូមិគោកត្នោតលេីប្រឡាយអូរដំរីស្លាប់ និងទ្វារទឹកដូនកែវ​ ទ្វារទឹកភូមិប្រាសាទចារយ្យ​ ភូមិល្បេីក លើប្រឡាយអូរខ្លូត ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed