(ខេត្តកំពង់ស្ពឺ ) ៖ ក្រុមញៀនល្បែងចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួន ហើយមនុស្សច្រើននាក់បានរត់គេចខ្លួនខណៈដែលប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់ ដកហូតវត្ថុតាងមួយចំនួន និងអាគកចំនួន០២ក្បាល។

ការឃាត់ខ្លួនក្រុមញៀនល្បែងបានកាលពីវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនអ្នកញៀនល្បែងខាងលើគឺកម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាល បានបង្រ្កាបល្បែងស៊ីសង (ជល់មាន់) ស្ថិតនៅព្រៃក្រោយផ្ទះ ភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកគងពិសីបានបន្តថាក្រុមអ្នកញៀនល្បែងដែលឃាត់បានមានឈ្មោះ ទី០១
/-ឈ្មោះ អ៊ុន ពន្លក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ
០២/-ឈ្មោះ ស៊ុំ បាន ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិតាតោរោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកពង់ស្ពឺ
០៣/-ឈ្មោះ ប្រាក់ ផា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី០៤/-ឈ្មោះ ពិន ចំរើន ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយឃាត់អ្នកញៀនល្បែងនគរបាលជំនាញដកហូត វត្តុតាង មាន់ជល់ ០២ក្បាល (ងាប់) កន្រ្កកដាក់មាន់០២ សៃវៀន០១ចង្រ្កានហ្គាស់០១ ម៉ូតូម៉ាកហុងដាសេ១២៥ចំនួន០២គ្រឿង ស្បែកជើងដែលអ្នកលេងល្បែងខាងលើបានរត់ចោលមួយចំនួន ។

ក្រុមអ្នកញៀនល្បែងទាំង៤នាក់រួមជាមួយវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួននៅអធិកានគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *