Author: Vath Heng

បិទទីតាំងបន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ធ្មេញ២កន្លែង ដែលមិនមានច្បាប់អនុញ្ញាតនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង បន្ទប់ពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ២កន្លែង ដែលបើកដំណើរការដោយមិនមានច្បាប់អនុញ្ញាត និងបានសម្រេចចេញលិខិតបិទទីតាំងទាំងពីរខាងលើ តាមលិខិតលេខ ១៦៦៤ និង ១៦៦៥ សខ.ខតឃ រួមមាន៖ ១-កន្លែងពិគ្រោះ ព្យាបាលជំងឺមាត់ ធ្មេញ…

ប្លែកៗអំពីបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖

អ្នកគាំទ្រអង់គ្លេស៦នាក់ ជាប់បំរាមបាល់ទាត់ ក្រោយបង្ករចលាចល ក្នុងការប្រកួតជាមួយស៊ែបនៅទីក្រុង Gelsenkirchen កាលពីថ្ងៃទី១៦ ខែមិថុនា។ មន្ត្រីមកពីអង្គភាពនគរបាលបាល់ទាត់ចក្រភពអង់គ្លេស (UKFPU) បានធ្វើការជាមួយអាជ្ញាធរអាល្លឺម៉ង់ អំឡុងការប្រកួតកន្លងមកនេះ។ អ្នកគាំទ្រដែលជាប់បំរាមទាំងនោះ មិនអាចចូលរួមទស្សនាការប្រកួតក្នុងស្រុក និងអន្តរជាតិរបស់អង់គ្លេសនោះទេ អំឡុងពេលជាប់ពិន័យ។ ប្រធាន UKFPU លោក Mick Johnson សាទរនូវចំណាត់ការឆាប់រហ័សនេះ ហើយនិយាយថាអ្នកបង្ករបញ្ហានៅចក្រភពអង់គ្លេស រឺក្រៅប្រទេស ត្រូវទទួលផលនូវអ្វីដែលបានប្រព្រឹត្ត។ លោកបន្តថា យើងចង់ឱ្យអ្នកគាំទ្រដែលទៅមើលការប្រកួតសប្បាយ រីករាយ តែត្រូវចាំពិសារដោយទទួលខុសត្រូវ គោរពវប្បធម៌ប្រទេសគេ និងមិនត្រូវបង្ករចលាចល។…

ដុតបំផ្លាញចោលគ្រឿងញៀនជាង ២២គីឡូក្រាម ក្រោយតុលាការអនុវត្តច្បាប់ចូលជាស្ថាពរ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» និងបានដុតបំផ្លាញចោលគ្រឿងញៀនចំនួន ២២,២៥២.១០ ក្រាម (ជាង២២គីឡូក្រាម) នៅទីព្រលានយន្តហោះវាលបែកចានបាត់ដំបង។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម…

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះគោលជំហររាជរដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងថា មិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ឯកឧត្តម Maris…

លទ្ធផលបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ពូល E ស្លូវ៉ាគី ១-១ រ៉ូម៉ានី អ៊ុយក្រែន ០-០ បែលហ្ស៊ិក

លទ្ធផលបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ពូល E ស្លូវ៉ាគី ១-១ រ៉ូម៉ានី អ៊ុយក្រែន ០-០ បែលហ្ស៊ិក ក្រុមបាល់ទាត់ រ៉ូម៉ានី និងស្លូវ៉ាគីមានឱកាសឡើងវគ្គ១/៨ផ្តាច់ព្រ័ត្រ ក្រោយក្រុមទាំងពីរស្មើគ្នា ១ទល់១ កាលពីយប់មិញ។ លេងបាន២៤នាទី កីឡាករខ្សែបម្រើក្លឹប Hellas Verona Ondrej Duda ជួយឱ្យស្លូវ៉ាគីនាំមុខមុន តែនាទីទី ៣៧ រ៉ូម៉ានីតាមស្មើដោយគ្រាប់បាល់កីឡាករក្លឹប Empoli Răzvan Gabriel Marin។…

ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារស្តារ មន្ត្រីជំនាញសន្និដ្ឋានថា ដាច់សរសៃឈាមខួរក្បាល

ខេត្តបាត់ដំបង ៖ ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយកន្លែងបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់លេខ១០២ សណ្ឋាគារស្តារ ស្ថិតក្នុងក្រុមទី២៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ជនបរទេសដែលដេកស្លាប់មានឈ្មោះ HAMID CHAOU I ភេទប្រុស អាយុ ៧៣ឆ្នាំ ជាជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA8420984 ហើយត្រូវបានជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត សន្និដ្ឋានបានថា: ជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺ (លើសសម្ពាធឈាម)…

ស្លាប់ ១២នាក់នៅក្នុងអគ្គិភ័យមួយ ដែលបានឆាបឆេះនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសទួរគី

រដ្ឋមន្រ្ដីសុខាភិបាលទួរគី លោក ហ្វារេតទីន កូកា (Fahrettin Koca) បានបង្ហោះសេចក្ដី ថ្លែងការណ៍មួយ នៅលើប្រព័ន្ធទំនាក់ទំនង X (អិច) ពីការកើនឡើងនៃចំនួនមនុស្សស្លាប់ ពីអគ្គិភ័យដែលបានកើតឡើងឆ្លងខេត្ដ ឌីយ៉ាបាគៀរ (Diyarbakir) និងខេត្ដម៉ាឌីន (Mardin) នៅភាគអាគ្នេយ៍ ប្រទេសទួរគី កាលពីយប់ ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក មូនៀ ការ៉ាឡូគ្លូ (Munir Karaloglu) បាននិយាយ…

សាលាដំបូងរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជនជ្រាបថា៖ ករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានចោទប្រកាន់ពី បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម (ឃាតកម្មមិនបានសម្រេច) និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង…

សមាគមឧកញ៉ាកម្ពុជា បានចេញប្រកាសព័ត៌មាន ស្តីពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា”

សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា ឧកញ៉ា”។…

ការសម្អាតរុក្ខជាតិតាមប្រាសាទក្នុងតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងរដូវវស្សា

ខេត្តសៀមរាប÷នាដើមរដូវវស្សា ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាមប្រាសាទទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។ លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងនៅក្នុងពេលដឹកនាំក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវថា ការកាត់សម្អាតរុក្ខជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីជៀសវាងកុំឱ្យវាបង្កផលប៉ះពាល់ដល់រចនាសម្ពន្ធរបស់ប្រាសាទ ទងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេសរដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។ លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមានដុះក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា…