អ្នកគាំទ្រអង់គ្លេស៦នាក់ ជាប់បំរាមបាល់ទាត់ ក្រោយបង្ករចលាចល ក្នុងការប្រកួតជាមួយស៊ែបនៅទីក្រុង Gelsenkirchen កាលពីថ្ងៃទី១៦ ខែមិថុនា។

មន្ត្រីមកពីអង្គភាពនគរបាលបាល់ទាត់ចក្រភពអង់គ្លេស (UKFPU) បានធ្វើការជាមួយអាជ្ញាធរអាល្លឺម៉ង់ អំឡុងការប្រកួតកន្លងមកនេះ។

អ្នកគាំទ្រដែលជាប់បំរាមទាំងនោះ មិនអាចចូលរួមទស្សនាការប្រកួតក្នុងស្រុក និងអន្តរជាតិរបស់អង់គ្លេសនោះទេ អំឡុងពេលជាប់ពិន័យ។

ប្រធាន UKFPU លោក Mick Johnson សាទរនូវចំណាត់ការឆាប់រហ័សនេះ ហើយនិយាយថាអ្នកបង្ករបញ្ហានៅចក្រភពអង់គ្លេស រឺក្រៅប្រទេស ត្រូវទទួលផលនូវអ្វីដែលបានប្រព្រឹត្ត។

លោកបន្តថា យើងចង់ឱ្យអ្នកគាំទ្រដែលទៅមើលការប្រកួតសប្បាយ រីករាយ តែត្រូវចាំពិសារដោយទទួលខុសត្រូវ គោរពវប្បធម៌ប្រទេសគេ និងមិនត្រូវបង្ករចលាចល។

UKFPU កំពុងបន្តស៊ើបអង្កេតលើអ្នកគាំទ្រមួយចំនួនទៀតដែលត្រូវសង្ស័យពាក់ព័ន្ធនឹងការបង្ករហេតុ មុនការប្រកួត អង់គ្លេសស្មើស៊ែប ១ទល់១៕

Leave a Reply

Your email address will not be published. Required fields are marked *