សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ
ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ…
គ្រឹះស្ថានអង្គរលុបចោលទាំងស្រុងនូវព័ត៌មានតម្រូវ ពីភ្ញៀវទេសចរអន្តរជាតិ សម្រាប់សំបុត្ររយៈពេល ១ថ្ងៃ
ខេត្តសៀមរាប ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ។ បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤បានឲ្យដឹងថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្តការកែទម្រង់ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖ លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុ…
តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៨ ខែកញ្ញា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៤០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នៅតែបន្ត មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា…
ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងវាស់ឃើញមានការថយចុះ
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៨ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,២៨ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៨,០៦ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានកើនកំពស់ចំនួន ០,១៩ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១៨,៤៦ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-កោះខែល បានកើនកំពស់ចំនួន ០,០៧ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៥៦ម៉ែត្រ ៕
កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចស្រុកលំផាត់ ខេត្តរតនគិរី
(ភ្នំពេញ) ៖ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបជាង ៣០៦គីឡូម៉ែត្រ ដោយក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ ។ ផ្លូវជាតិលេខ៧៦ ត្រូវបានបញ្ចប់ការសាងសង់នៅក្នុង២០១២ ដោយបានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថា ការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ ។ តួយ៉ាង ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមក្នុងវិស័យដឹកជញ្ជូន…
ការចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ស្វាយរៀង៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់ផងដែរ។ បេសកកម្មនេះមានគោលបំណងពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដើម្បីធានាគុណភា និងជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោងឱ្យដឹងថាចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
ជនសង្ស័យករណីកាច់កម៉ូតូ ៤គ្រឿងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នាព្រលប់ ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹង ត្រែង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកកភាពរដ្ឋបាលខេត្ត បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញ នៅព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ រីឯជនសង្ស័យពាក់ព័ន្ធករណីកាច់កម៉ូតូ ៤គ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤។…
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីឃាដកម្ម លើបុរសម្នាក់ខណៈជនដៃដល់សមត្ថកិច្ចកំពុងតាមចាប់ខ្លួន
(ខេត្តស្វាយរៀង ) ៖មនុស្ស៥នាក់ត្រូវបានសមត្ថកិច្ច ឃាត់សង្ស័យជាប់ពាក់ពន្ធ័ករណីឃាដកម្ម សម្លាប់បុរសម្នាក់ខណៈជនដៃដល់សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន។ នៅរសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលបានអោយដឹង ថាជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ (សង្ស័យជនជាតិចិន) សម្បុ រសកម្ពស់១,៧៥ម៉ែត្រ ។ ចំណែកជនសង្ស័យ ដែលពាក់ពន្ធ័មានឈ្មោះ ១/រស់ វ៉ាន់សី .២/ឈ្មោះ ម៉ន អូន ៣/ ឈឿន យ៉េត ៤/ ហ៊ាន ប្រលឹង និងទី៥/ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា) ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត…