(ខេត្តបន្ទាយមានជ័យ) ៖ តាមរយៈការជូនដំណឹងរបស់ក្រសួងបរិស្ថានសម្រាប់ថ្ងៃទី២៥ខែមករា ឆ្នាំ២០ ២៥ ស្ថានភាពគុណភាពខ្យល់នៅខេត្តបន្ទាយមានជ័យនិងខេត្តចំនួន៣ទៀតសៀមរាប ពោធិ៍សាត់ កោះកុងស្ថិតក្នុងបន្ទាត់ក្រហម។
យោងសន្ទស្សន៍នោះ ក្រសួង បរិស្ថានបានបញ្ជាក់ថា គិតចាប់ពីម៉ោង៥រសៀល ថ្ងៃទី២៥ខែមករាដល់ព្រឹកម៉ោង៧ថ្ងៃទី២៦ខែមករា ឆ្នាំ២០២៥នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមក្នុង១(ម ឃ)ថ្ងៃនៅតាមស្ថានីយតាមដានគុណភាពខ្យល់ចំនួន៤៦ទីតាំង។ក្នុងនោះនៅសាលាស្រុកថ្មពួកខេត្តបន្ទាយមានជ័យឡើងលើសបន្ទាត់ក្រហម១៦៤.២៥ ឯសាលាខេត្តបន្ទាយមានជ័យ៧៥.៤៨។និយាយជារួមគុណភាពខ្យល់នៅខេត្តបន្ទាយមានជ័យខ្ពស់ហើយតម្លៃសន្ទស្សន៍គុណភាពខ្យល់២៣៩។
យោងតាមសន្ទស្សន៍នេះដដែល ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។
ប៉ុន្តែចំពោះខេត្តចំនួន៤រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។
ចំណែកខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច ៕