Month: June 2024

សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់លោកបណ្ឌិត អ៊ាង សុផល្លែត

ត្បូងឃ្មុំ) ៖អគារសិក្សារចនាបទបែបខ្មែរទំនើប របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពេលនេះ បានសាងសង់ជិតរួចរាល់ ជូនសិស្សានុសិស្សនៃវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ សិស្សានុសិស្ស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសំដែងនូវសេចក្តីរីករាយ ចំពោះ លោកបណ្ឌិត អ៊ាង សុផល្លែត…

ដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹងជាង ៤តោន

(ភ្នំពេញ)៖ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ ករណី ស្មើនឹង ៤ ៣២៩ គីឡូក្រាម។ ក្នុងនោះមានករណីទី៖មឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០ គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម។…

ខេត្តភូកេតប្រទេសថៃភ្លៀងពេញមួយយប់ ត្រូវជន់លិចយ៉ាងខ្លាំង

ខេត្តភូកេតប្រទេសថៃ ត្រូវទឹកជន់លិចយ៉ាងខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់ពេញមួយយប់ត្រូវបានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលបញ្ជាហេតុការណ៍មួយដើម្បីតាមដានការជន់លិច។ ក្រុងភូកេត តាមដានស្ថានភាពទឹកឱ្យបានដិតដល់។ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត បានបង្ហាញថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ រហូតមកដល់ព្រឹកនេះ។ បញ្ហានេះបានបង្កឱ្យមានស្ថានភាពទឹកជំនន់ និងទឹករង់ចាំការបង្ហូរនៅតំបន់ជាច្រើន ។ ទូទាំងខេត្តភូកេត វាមានផលប៉ះពាល់ដល់ប្រជាជន។ ដើម្បីតាមដានស្ថានភាពទឹកជំនន់នៅតំបន់នោះ។ វាបានដំណើរការយ៉ាងរលូន។ ស្នើឱ្យគ្រប់លំដាប់ថ្នាក់បង្កើតមជ្ឈមណ្ឌលបញ្ជាហេតុការណ៍មួយ ដើម្បីតាមដាន និងតាមដានស្ថានភាពទឹកឱ្យបានដិតដល់២៤ម៉ោងក្នុងមួយថ្ងៃ ៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាបុីដងវែង

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យមួយចំនួនជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ ​។​ ក្រុមគ្រួសារសព…

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១% ………

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន និងទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល «ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៥៥,៨៣%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន…

ចៅហ្វាយស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបិទគម្របលូ ដែលទុកចំហ៧,៨ឆ្នាំមកហើយ

ស្វាយរៀង) ៖ប្រជាពលរដ្ឋនៅផ្សារោទិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកើតចម្ងល់គ្រប់គ្នា ករណីលូនៅតាមជាច្រើននៅតាមដង ផ្លូវដែលត្រូវបានធ្វើជាយូរមកហើយនោះ មិនព្រមដាក់គម្របបិទនោះទេ។ ការណ៍ដែលអាជ្ញាធរ មិនព្រមបិទគម្របលូបែបនេះនាំឲ្យមានក្លិនអាសោចជះ ចេញមកនិងអាចបង្កឲ្យមានគ្រោះថ្នាក់នៅពេលណាមួយ។ មិនតែប៉ុណ្ណោះ នៅពេលដែលប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើគម្របលូដោយខ្លួនឯងយកមកបិទបណ្ដោះអាសន្ននោះលោកអភិបាលស្រុកកំពុងរោទិ៍ មិនអនុញ្ញាតឲ្យបិទមាត់លូនោះឡើយ ។ មាត់លូចំហបែបនេះរយៈពេល៧,៨ឆ្នាំហើយលោកអភិបាលស្រុកអត់ខ្វល់សោះ។ ករណីគម្របលូ នៅចំហចំហេញ ជះក្លិនអាសោចតាមដូងផ្លូវនោះគឺស្ថិតនៅលើផ្លូវកៅស៊ូលេខ៣១៤ដេ ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានចរាចរណ៍មមាញឹកដ៏សំខាន់ នៅទីរួមស្រុកកំពង់រោទិ៍។ អាចនិយាយបានថា ជាខ្សែផ្លូវដ៏សំខាន់នៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាមុខមាត់របស់ស្រុកផង។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះមានចម្ងល់ថា តើហេតុអ្វីបានជាផ្លូវធ្វើ រួចរាល់យូរឆ្នាំហើយ…

ទូកនាគកម្ពុជាដណ្តើមបានមេដាយ៣គ្រឿង មាស១និងសំរឹទ្ធ២គ្រឿងក្នុងការប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី

ភ្នំពេញ៖ក្រុមជម្រើសជាតិទូកនាគកម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿងមាស១ គ្រឿង និងសំរឹទ្ធ២គ្រឿងពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទសរុស្ស៊ី។ មេដាយសរុប៣គ្រឿងនោះ មេដាយមាស១ គ្រឿងដណ្តើមបាន នាល្ងាចថ្ងៃទី៣០ ខែ មិថុនា លើវិញ្ញសាប្រណាំង២០០០ម៉ែត្រ ចំណុះ១២នាក់បុរស និងមេដាយសំរឹទ្ធ២គ្រឿងដណ្តើមបានលើវិញ្ញាសាប្រណាំង២០០ម៉ែត្រ កាលពីថ្ងៃទី២៩ ខែ មិថុនា ខណៈមួយទៀត ដណ្តើមបាននាព្រឹកថ្ងៃទី៣០ ខែ មិថុនានេះ។ បើតាមប្រសាសន៍ លោក ចាយ ស៊ីជឿន អគ្គលេខាធិការរង និងជាប្រធានប្រតិភូ…

សម្តេចប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញជួប និងពិសារអាហារ ជាមួយគូរទី១ដល់ទី១៣ ដែលរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃអាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួប និងពិសារអាហារ ជាមួយគូរទី១ដល់ទី១៣ ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ។

សម្តេច ម៉ែន សំអន អញ្ជើញស្រោចស្រប់ព្រះសុគន្ធវារី ប្រគេនគោរម្យងារ និងប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ

ភ្នំពេញ) ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រប់ព្រះសុគន្ធវារី ប្រគេនគោរម្យងារ និង ប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ ដែលបានរៀបចំឡើង នៅវត្តនន្ទមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងភូមិស្តុកជ្រៃ ផ្តិតមេដៃស្នើសុំ លោក មេឃុំ និងលោកអភិបាលស្រុកភ្នំស្រួច ដកមេភូមិ លោក នួន ស៊ឺន ចេញទីតួនាទី ក្រោមហេតុផលមិនបម្រើរាស្ត្រនិងប្រព្រឹត្តអំពើពុករលួយ

ខេត្តកំពង់ស្ពឺ ) ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន២៩១គ្រួសារ បាននាំគ្នាធ្វើពាក្យបណ្តឹង ហើយផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅលោកមេឃុំ និងលោកអភិបាលស្រុកភ្នំស្រួច ដើម្បីសុំប្តូរលោក នួន ស៊ឺន មេភូមិចាស់ ប្តូរថ្មីវិញ ក៏ព្រោះតែលោក នួន ស៊ឺន មេភូមិ រូបនោះមិនយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ គឺយកផលប្រយោជន៍ និងលាភសក្ការៈជាធំ តែងតែប្រព្រឹត្តអំពើពុករលួយ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋហួសចិត្តនោះគឺ មានសប្បុរសជនធ្វើការអភិវឌ្ឍន៍យកគ្រឿងចក្រជីកស្តារទំនប់ ស្រះ ដើម្បីឱ្យមានជម្រៅជ្រៅបានទឹកសម្រាប់ឱ្យប្រជាជនប្រើប្រាស់ ប៉ុន្តែមេភូមិស្តុកជ្រៃរូបនោះ…