Category: ព័ត៌មានសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ បទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២រូប (ស្រី០១រូប) ទី១ឈ្មោះ ស.ច.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តតាកែវ ជាម្ចាស់គណនីធនាគារទទួលប្រាក់ និងទី២ឈ្មោះ ផ.ស.ហ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកខ្ចីគណនីធនាគារ របស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំង០២រូប ត្រូវបាននាយកដ្ឋាន…

អំពើពុករលួយរបស់លោកប្រធានពេទ្យសត្វខេត្តកំពង់ចាម ច្រើនឆ្នាំមកហើយមិនទាន់ដោះស្រាយ ស្រាប់តែមានបណ្ដឹងថ្មីទៀត

អំពើពុករលួយរបស់លោកនង ម៉េងហ៊ាង ប្រធានការិយាល័យពេទ្យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ចាមដែលបែកធ្លាយជាយូរមកហើយ ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាក្រសួងជំនាញមិនទាន់ដោះស្រាយនៅឡើយនោះ ពេល នេះស្រាប់តែលេចចេញពាក្យបណ្ដឹងថ្មីទៀត។ ពាក្យ បណ្ដឹងលើកនេះក្រុមជនរងគ្រោះដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។ ពាក់បណ្ដឹងរបស់ក្រុមអាជីវករនៅស្រុកស្រីសន្ធរបានឲ្យដឹងថា ខ្ញុំបាទ ឈ្មោះ កែវ សារ៉ាវុធ ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិមាន់ដប់លើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តំណាងឱ្យអាជីវករទាំងអស់ក្នុងស្រុកស្រីសន្ធរសូមគោរពលោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមប្តឹងពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាលមន្ទីរកសិកម្មខេត្តកំពង់ចាម…

នរណាចេញច្បាប់ឱ្យឈ្មួញឈ្មោះហ៊ុយ ដាក់យ៉បិទព្រែក នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល?

ខេត្តកណ្តាល ÷ ករណីដាក់យ៉បិទព្រែកនៅភូមិតាព្រហ្ម ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ត្រូវឈ្មួញថៅកែបទល្មើសឈ្មោះហ៊ុយប្រាប់ថាបានសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចហើយ។ ដូច្នេះគេអាចដាក់បទល្មើសនេសាទដើម្បីប្រមូលផលនេសាទបានដោយសេរី។ មជ្ឃដ្ឋានប្រជាពលរដ្ឋនៅស្រុកកោះធំបានលើកជាសំណួរថា តើអាជ្ញាធរមានសមត្ថកិច្ចមួយណាដែលអនុញ្ញាតច្បាប់ឲ្យឈ្មួញដាក់យ៉ បិទព្រែកនៅភូមិតាព្រហ្មនោះ? ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដាក់យ៉បិទព្រែកមួយកន្លែង ស្ថិតនៅភូមិតាព្រហ្ម ឃុំលើកដែក ស្រុកកោះធំ កំពុងដំណើរការនៅរដូវត្រីត្រូវនេះ ខណៈលោក ហ៊ុយ បាននិងកំពុងគៀងគរកេណ្ឌបក្ខពួក ឱ្យប្រមូលផលត្រីយកទៅលក់នៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ ដោយពុំមានការរំខានដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងមូលដ្ឋានឡើយ។ ពួកគេកំពុងប្រព្រឹត្តល្មើសជាចំហដោយមិនខ្លាចអាជ្ញាធរដែនដីស្រុកកោះធំ ជាពិសេសមិនខ្លាចមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកណ្ដាលនោះឡើយ។ ប្រជាពលរដ្ឋឆ្ងល់ថា តើសមត្ថកិច្ចខាងណាអនុញ្ញាតច្បាប់ឲ្យឈ្មួញប្រព្រឹត្តល្មើសយ៉ាងដូច្នេះ? ប្រភពដដែលបន្តថា…

ក្មួយប្រសារស្រីប្រុសឃើញម្ដាយមីងធ្វើផ្ទះបានស្អាតហើយក៏មកសុំមកស្នាក់អាស្រ័យជាមួយទីបំផុតក្មួយក្លាយជាក្រពើប៉ុនប៉ងលេបយកដីភូមិផ្ទះសំបែង

(ខេត្តព្រៃវែង)÷ក្មួយក្រពើពីរនាក់ប៉ុនប៉ងលេប យកដីផ្ទះរបស់ម្ដាយមីងចាស់ជរាគ្មានទីពឹងម្នាក់រស់នៅភូមិ-ឃុំកំពង់ពពិល ស្រុកពារាំង តាមរយៈការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ។ យ៉ាងណាក៏ដោយសាលា ដំបូងខេត្តព្រៃវែង មិនទាន់បានផ្ដល់យុត្តិធម៌ជូនលោកយាយកំព្រាម្នាក់នេះហើយ បន្តទៅសាលាឧទ្ធរណ៍បានធ្វើឲ្យលោកយាយអស់សង្ឃឹមម្ដងទៀត។ អ្នកភូមិទាំងឡាយរស់នៅភូមិកំពង់ពពិល..ដែលជាសាក្សីរស់សុទ្ធតែដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធដែលជាក្មួយនោះគឺជាសត្វក្រពើយ៉ាងពិតប្រាកដ។ អ្នកភូមិបានឲ្យដឹងថា ក្មួយស្រីឈ្មោះ ទីវ សុខា និងប្ដីឈ្មោះ វន់ ខេមរ៉ាវុធ មុខរបរជាមន្ត្រីសុខាភិបាល(ក្មួយរបស់ប្ដីលោកយាយ) បានសុំពឹងពាក់ស្នាក់អាស្រ័យរស់នៅជាមួយលោកយាយកាលពីជាង១០ឆ្នាំមុន។ តែ នៅទីបំផុតដោយគ្មានសេចក្តីអៀនខ្មាស់ បាបបុណ្យបែរ ជារៀបផែនការលេបត្របាក់យកផ្ទះ សម្បែងដីធ្លីរបស់លោកយាយដែលមានក្បាល ៤×៣០ មែត្រទៅវិញ នោះគឺករណីលោកយាយ ជាម ម៉េត អាយុ៧៦ រស់នៅភូមិ-ឃុំកំពង់ពពិល…

ផ្ទះមេឆ្នោតដុះស្លែ ចែ លីណា នៅក្រុងតាខ្មៅបិទទ្វារជាបណ្ដោះអាសន្ន

ស្ត្រីជាមេឆ្នោតដុះស្លែឈ្មោះ លីណា ប្រចាំក្រុងតាខ្មៅដែលបានលួចលក់ និងកត់ឆ្នោតវៀតណាម (កន្ទុយ លេខឬឆ្នោតយួន) ឲ្យក្រុមអ្នកញៀនលេងឆ្នោតយ៉ាង សកម្មបំផុតនោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ អត់ បើកទ្វាទទួលកត់ឆ្នោតទេ ពោលគឺបិទទ្វាស្ងាត់ឈឹងតែ ម្ដង មិនចេញ-ចូលៗដូចសព្វមួយដងនោះទេ ។ ប្រភពឲ្យដឹងទៀតថា ស្ត្រីជាមេឆ្នោតម្នាក់នេះ ទំនងជាចេញទៅតាមខេត្តឬសម្ងំនៅ កន្លែងណាមួយ ព្រោះខ្លាចកម្លាំងមានសមត្ថកិច្ចតាមរកមុខ។ ប្រភពបន្តទៀតថា មេឆ្នោតរូបនេះ មានអ្នកកាងពី ក្រោយមិនធម្មតាទេ សមត្ថកិច្ចល្មមៗមិនហ៊ាននឹងក្បែរផង ទោះដឹងថា បានលួចលក់ លួចកត់ឆ្នោតខុសច្បាប់ក៏ដោយ…

មេឆ្នោតដុះស្លែចែ លីណា នៅក្រុងតាខ្មៅបានកំពុងលួចកត់ឆ្នោតយួនបើកចំហជាធម្មតា

(កណ្ដាល ) ៖ ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលដុះស្លែម្នាក់នៅក្រុងតាខ្មៅបានកំពុងលួចលក់ កត់ឆ្នោតយួនឱ្តក្រុមអ្នកញៀនលេងឆ្នោតយ៉ាងសកម្ម ដោយគ្មានខ្លាចញញើតអាជ្ញាធរកម្លាំងមានសមត្ថកិច្វនៅក្រុងតាខ្មៅ និងខេត្តកណ្ដាលទាល់តែសោះ ជាពិសេសកំពុងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងងងើល។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលនេះ ឈ្មោះ លីណា បានកំពុងលួចលាក់លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ ដែលមានទីតាំងនៅចំណុចខាងក្រោយជាប់ហាងកាហ្វេសុីធូ ចន្លោះហាងលក់សាច់គោអាំង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានអ្នកញៀនភាគច្រើនជាប្រជាពលរដ្ឋនិងជាមន្ត្រីរាជការ។ ម៉ូយសំខាន់ៗរបស់ចែលីណាមួយចំនួន ក៏ទាក់ទងចាក់ឆ្នោតតាមប្រព័ន្ធទូរសព្ទ ដែលអាចលាក់បាំងមិនឲ្យអាជ្ញាធរបានឃើញផងដែរ។ យ៉ាងណាក៏ដោយគេនៅតែអាចចូលទៅចាក់ឆ្នោតដោយផ្ទាល់នៅផ្ទះរបស់ចែលីណាដោយមិនខ្លាចរអាអ្វីទេ។ សម្រាប់ចែលីណា ក៏គាត់មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបអ្វីនោះដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមេឆ្នោតយួនម្នាក់នេះហ៊ានកត់កន្ទុយលេខជាចំហរយ៉ាងដូច្នេះ?…

សំណង់ខុសច្បាប់ប៉ុនមហាមេឃ សង់រំលោភយកដីប្រឡាយ៦៥ នៅស្រុកគងពិសីចៅហ្វាយស្រុកមិនដឹងហើយមន្ទីររៀបចំដែនដី…?

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមានការលួចសាងសង់សំណង់អាគារកម្ពស់៦-៧ ជាន់អត់ច្បាប់ និងបានសង់រំលោភយកដីប្រឡយ៦៥ នៅជាប់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកទល់ពេលនេះ ពុំមាននរណាអាចបញ្ជាក់ពីសាវតារបស់ម្ចាស់សំណង់ខាងលើនៅឡើយនោះទេ បើទោះបីអាជ្ញាធរស្រុកធ្លាប់ចុះទៅហាមឃាត់ចំនួន៣លើករួចមកហើយក៏ដោយ។ រីឯស្ថាប័នជំនាញ ខេត្តកំពង់ស្ពឺ ក៏មិនបំភ្លឺនោះដែរ។ មិនបំភ្លឺ,មិនដឹងថា លោកមិនដឹងឬមួយក៏ដឹងដែរធ្វើមិនដឹង? តើម្ចាស់សំណង់ខុសច្បាប់ ដែលបានលួចសាងសង់រំលោភយកដីរដ្ឋនៅចំណុចប្រឡាយ៦៥ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ស្រុកគងពិសីខាងលើជានរណា ? ហើយអាងអំណាចអ្វីក្នុងសម័យសន្តិភាពនេះ តើអាចរួចផុតពីច្បាប់និងកណ្ដាប់ដៃលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល ខេត្តកំពង់ស្ពឺ និងលោកឧបនាយករដ្ឋមន្ត្រី សាយ…

រណ្ដៅដីផុតអាជ្ញាប័ណ្ណ២ទីតាំងកំពុងបន្តលួចជីកកាយដឹកយកទៅលក់ ខណៈចៅហ្វាយស្រុកកណ្ដាលស្ទឹងគ្មានហ៊ានបង្ក្រាប

(កណ្ដាល)៖ រណ្ដៅដី២ទីតាំងទំហំរាប់សិប ហិកតា ដែលមានជម្រៅជ្រៅស្ទើរដល់ក្បាលប្រែតហើយហួសសុពល ភាពអាជ្ញាបណ្ណ ដែលបច្ចុប្បន្ននេះ នៅតែបន្តលួចជីកកាយដឹកយកទៅលក់យ៉ាងសកម្ម បំផ្លិចបំផ្លាញផ្លូវសាធារ ណៈនិងបង្កឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅតំបន់ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល ខណៈលោក អ៊ូច សាវឿន ចៅហ្វាយស្រុកកណ្ដាលស្ទឹងគ្មានហ៊ានបង្ក្រាប ។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងរណ្ដៅដីហួសសុពលទាំង២នាក់នោះគឺ ទី១. លោក ឃ្លាំង ចំរើន ហៅភាព អាសយដ្ឋានភូមិព្រែកតាប្រាក់ឃុំតាលន់ ស្រុក ស្អាង ខេត្តកណ្តាល ធ្វើអាជីវកម្មអាចម៍ដី…

ចាប់បានក្មេងទំនើងបើកបរម៉ូតូលើផ្លូវល្បឿនលឿន

កំពង់ស្ពឺ÷សូមជម្រាបជូនសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មេត្តាជ្រាបថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណី ក្មេងទំនើង(មិនមានសាធាតុញៀន)បានបើកម៉ូតូសម្រុកចូលផ្លូវល្បឿនលឿន យ៉ាងកំរិល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនបានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។ សូមបញ្ជាក់ថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ នឹងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយ ចំនួន។ ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។…

កម្លាំងនគរបាលខេត្តមណ្ឌលគិរីបង្ក្រាប ករណីលួច-ទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាលួចយ៉ាងសកម្មនិងអ្នក ទទួលផលចោរកម្ម រួមជាមួយអាវុធកែច្នៃជាច្រើន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្តនាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាលួចសកម្ម ដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំនុចឃុំស្រែខ្ទុមនិងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួន…