ស្ត្រីជាមេឆ្នោតដុះស្លែឈ្មោះ លីណា ប្រចាំក្រុងតាខ្មៅដែលបានលួចលក់ និងកត់ឆ្នោតវៀតណាម (កន្ទុយ លេខឬឆ្នោតយួន) ឲ្យក្រុមអ្នកញៀនលេងឆ្នោតយ៉ាង សកម្មបំផុតនោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ អត់ បើកទ្វាទទួលកត់ឆ្នោតទេ ពោលគឺបិទទ្វាស្ងាត់ឈឹងតែ ម្ដង មិនចេញ-ចូលៗដូចសព្វមួយដងនោះទេ ។ ប្រភពឲ្យដឹងទៀតថា ស្ត្រីជាមេឆ្នោតម្នាក់នេះ ទំនងជាចេញទៅតាមខេត្តឬសម្ងំនៅ កន្លែងណាមួយ ព្រោះខ្លាចកម្លាំងមានសមត្ថកិច្ចតាមរកមុខ។

ប្រភពបន្តទៀតថា មេឆ្នោតរូបនេះ មានអ្នកកាងពី ក្រោយមិនធម្មតាទេ សមត្ថកិច្ចល្មមៗមិនហ៊ាននឹងក្បែរផង ទោះដឹងថា បានលួចលក់ លួចកត់ឆ្នោតខុសច្បាប់ក៏ដោយ ព្រោះអីមកទល់ម៉ោងនេះ គឺមិនទាន់លេចលឺព័ត៌មានថា សមត្ថកិច្ចបង្ក្រាបបាន ឬក៏នៅនោះទេ។

គួរបញ្ជាក់ថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលដុះស្លែម្នាក់នៅក្រុងតាខ្មៅបានកំពុងលួចលក់ កត់ឆ្នោតយួនឱ្តក្រុមអ្នកញៀនលេងឆ្នោតយ៉ាងសកម្ម ដោយគ្មានខ្លាច ញញើតអាជ្ញាធរកម្លាំងមានសមត្ថកិច្វនៅក្រុងតាខ្មៅ និងខេត្តកណ្ដាលទាល់តែសោះ ជាពិសេសកំពុងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងងងើល។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលនេះ ឈ្មោះ លីណា បានកំពុងលួចលាក់លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ ដែលមានទីតាំងនៅចំណុចខាងក្រោយជាប់ហាងកាហ្វេសុីធូ ចន្លោះហាងលក់សាច់គោអាំង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានអ្នកញៀនភាគច្រើនជាប្រជាពលរដ្ឋនិងជាមន្ត្រីរាជការ។

ម៉ូយសំខាន់ៗរបស់ចែលីណាមួយចំនួន ក៏ទាក់ទងចាក់ឆ្នោតតាមប្រព័ន្ធទូរសព្ទ ដែលអាចលាក់បាំងមិនឲ្យអាជ្ញាធរបានឃើញផងដែរ។ យ៉ាងណាក៏ដោយគេនៅតែអាចចូលទៅចាក់ឆ្នោតដោយផ្ទាល់នៅផ្ទះរបស់ចែលីណាដោយមិនខ្លាចរអាអ្វីទេ។ សម្រាប់ចែលីណា ក៏គាត់មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបអ្វីនោះដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមេឆ្នោតយួនម្នាក់នេះហ៊ានកត់កន្ទុយលេខជាចំហរយ៉ាងដូច្នេះ?

ប្រភពអ្នកនិយមលេងឆ្នោតនៅក្រុងតាខ្មៅបន្តថា ម៉ោងឆ្នោតវៀតណាមដែលគេនិយមលេងគឺម៉ោង៤កន្លះរសៀលម្ដង និងម៉ោង៦កន្លះព្រលប់ម្ដងទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *