អំពើពុករលួយរបស់លោកនង ម៉េងហ៊ាង ប្រធានការិយាល័យពេទ្យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ចាមដែលបែកធ្លាយជាយូរមកហើយ ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាក្រសួងជំនាញមិនទាន់ដោះស្រាយនៅឡើយនោះ ពេល នេះស្រាប់តែលេចចេញពាក្យបណ្ដឹងថ្មីទៀត។ ពាក្យ បណ្ដឹងលើកនេះក្រុមជនរងគ្រោះដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។ ពាក់បណ្ដឹងរបស់ក្រុមអាជីវករនៅស្រុកស្រីសន្ធរបានឲ្យដឹងថា
ខ្ញុំបាទ ឈ្មោះ កែវ សារ៉ាវុធ ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិមាន់ដប់លើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តំណាងឱ្យអាជីវករទាំងអស់ក្នុងស្រុកស្រីសន្ធរសូមគោរពលោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមប្តឹងពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាលមន្ទីរកសិកម្មខេត្តកំពង់ចាម និងឈ្មោះ តាន់ វុទ្ធី មន្ត្រីក្រោមឱវាទនិងភ្នាក់ងារប្រមូលពន្ធអាករ ពីបទ វីតិក្រមមាត្រា ៥៩២- ៥៩៣ និងបទកេងយកប្រយោជន៍ ដោយខុសច្បាប់មាត្រា ៥៩៧-៥៩៨ នៃក្រមព្រហ្មទណ្ឌ។ ពាក្យបណ្ដឹងបានឲ្យសរសេរថា
កន្លងមកជាច្រើនឆ្នាំណាស់មកហើយខ្ញុំបាទទាំង៤នាក់មានទីលំនៅបច្ចុប្បន្នភូមិមាន់ដប់លើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលឈរឈ្មោះរកយុត្តិធម៌ឱ្យខ្លួនឯងផងព្រោះសព្វថ្ងៃ រូបខ្ញុំបាទជាអាជីវករពិឃាត សត្វ ជ្រូកលក់នៅស្រុកស្រីសន្ធរ ជាតំណាងឲ្យអាជីវករផ្សេងៗទៀតនៅក្នុងស្រុក សូមរៀបរាប់ក្នុង កម្មវត្ថុខាងលើសូម លោកបណ្ឌិតមេត្តាជ្រាបថា ចាប់ពីផ្លាស់ប្តូរមន្ត្រីពេទ្យ សត្វខេត្ត មកប្រមូលពន្ធអាករអនាម័យសត្វមានការឡើងថ្លៃរហូតការពីមុនឆ្នាំ២០២២ គឺពេទ្យសត្វស្រុក
ឈ្មោះ ជ្រាង វណ្ណា ជាអ្នកប្រមូលពន្ធអាករអនាម័យសត្វជ្រូក និងគោក្នុងស្រុកស្រីសន្ធរទាំងមូល សមស្របបង់ លុយ ប្រហាក់ប្រហែលគ្នា ខុសគ្នាតិចតួចរវាងអាជីវករនឹងអាជីវករពិឃាតជ្រូកគោ១ក្បាលដូចគ្នា ដោយខ្ញុំបាទ និងអាជីវករផ្សេងទៀតគឺពុំបានតវ៉ាឬកើតទុក្ខមិន សុខ ចិត្តអ្វីឡើយ គឺពីព្រោះតែព្រមព្រៀង ដោយស្ម័គ្រចិត្តដូចៗគ្នា។
ប៉ុន្តែស្រាប់តែនៅក្នុងឆ្នាំ២០២៣ មានមន្ត្រីពេទ្យសត្វខេត្តកំពង់ចាម ឈ្មោះ តាន់វទ្ធី ជាភ្នាក់ងារប្រមូល (ថ្មី) ហើយត្រូវជាកូនចៅរបស់ ឈ្មោះ នង ម៉េងហ៊ាង ជាអ្នកប្រមូល ចំណូលពន្ធអាករអនាម័យនេះបន្តយកទៅបង់ចូលច្រកចេញ-ចូលតែមួយខេត្តកំពង់ចាមមានការឡើងថ្លៃ គុណ១គុណ២,៣ ហើយបានប្រើពាក្យថាបើមិនព្រមបង់លុយតាមខ្លួនកំណត់ទេ ឈប់ឱ្យធ្វើអាជីវកម្ម ពិឃាតសត្វតទៅទៀត។ ក្រោយមកកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងស្រុកស្រីសន្ធរទាំង មូលបានធ្វើលិខិតផ្តិតមេដៃសុំចូលទៅ អភិបាលនៃ
គណះ អភិបាលខេត្តកំពង់ចាម សុំឲ្យមានការធូរថយដូចកន្លងមកមុនឆ្នាំ២០២២។
រហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយ សម្រាប់ឆ្នាំ២០២៣-ឆ្នាំ២០២៤ បង់រួចអស់ហើយ។ ដោយកន្លងមករូបខ្ញុំ និងអាជីវករ ឯទៀតបានសុំកិច្ចអន្តរាគមន៍របស់ រដ្ឋបាលសាលាខេត្តដែរ តែពុំបានតបមកវិញអ្វីឡើយ បានត្រឹមបិទចោលតែប៉ុណ្ណោះរហូតខ្ញុំបានទាំងអស់បានឯកសារថ្មីដែរធ្វើនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទើបសម្រេចចិត្តបន្តនីតិវិធីមកអង្គភាពប្រឆាំងអំពើរពុករលួយនេះតែម្តង និងសុំឱ្យអង្គភាព អន្តរាគមន៍លើរឿងនេះគឺនៅក្នុង ឆ្នាំ២០២៥ ពួកខ្ញុំទាំង អស់គ្នាសុំឱ្យមានការធូថយដូចឆ្នាំ២០២២ហើយ ខ្ញុំទាំងអស់គ្នាសូមយកលុយមកបង់នៅច្រកចេញ-ចូល
តែមួយនៅខេត្តកំពង់ចាមដោយខ្លួនឯង កុំឱ្យមានអំពើ ពុករលួយតទៅទៀត ។
យើងខ្ញុំទាំងអស់សូមបញ្ជាក់ថា ប្រមូលពន្ធអាករខាង លើនេះគឺហាក់ខុសប្រក្រតី ព្រោះគ្រាន់តែស្រុកស្រីសន្ធរ ១ បង់ដល់មានចំនួន ៦៤,៤២០.០០០រៀល (ប្រាំមួយ លានបួនសែនសែសិបពីរម៉ឺនរៀល) ហើយសំរាប់ការបង់ច្រកត្រឹមតែជាង ១០០លាន សំរាប់សរុប ១០ ស្រុក ទូរទាំងស្រុកដែលមានក្នុងខេត្តកំពង់ចាមទើប យើងខ្ញុំទាំង អស់តែងតែតវ៉ា និងទង្វើររបស់គាត់ប៉ុន្តែលោក នង ម៉េងហ៊ាង និងឈ្មោះ តាន់ វុទ្ធី មិនខ្វាយខ្វល់អ្វីឡើយផ្ទុយទៅវិញបែរជាធ្វើការគម្រាម កំហែងយកប្រាក់ដោយប្រើឧបាយកលដាក់បន្ទុកថាបង់ចូលច្រកចេញតែមួយ តែមិនពិតដូចអ្វីដែរ បាននិយាយឡើយ។
ដូចនេះយើងខ្ញុំទាំងអស់មានការបារម្ហនិងមិនចង់ឱ្យមានអំពើរពុករលួយក្នុងសង្គម ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងមកអង្គភាពប្រឆាំងអំពើពុរលួយជាបន្ទាន់ ។ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ជាទីគោរពលើសពីនេះទៅទៀត ខ្ញុំបាទទាំងអស់បានស្នើរលោកអភិបាលខេត្ត ជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋទន់ខ្សោយ ដូចជារូបខ្ញុំបាទទាំងអស់គ្នា ប៉ុន្តែការទទួចនោះគឺគ្រាន់ តែអូសបន្លាយពេលវេលារហូតមកដល់បច្ចុប្បន្នឡើយព្រោះគាត់កំពុងតែអនុវត្តនូវភាពបិទបាំងរឿងអយុត្តិធម៌មកលើរូបខ្ញុំបាទទាំងអស់ និងមានចំណាត់ការលើការស្នើរសុំនេះអ្វីឡើយ មានតែការដាក់បន្ទុកគំនាបផ្សេងៗមកលើយើងខ្ញុំ។ ម្យ៉ាងទៀតខ្ញុំបាទទាំងអស់យល់ថាជាដែនសមត្ថកិច្ច របស់គាត់ទើបរឿងនេះមិនអាចទៅរួចហើយក៏ពុំមានពន្លឺយុត្តិធម៌បានឡើយ ៕