(កណ្ដាល ) ៖ ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលដុះស្លែម្នាក់នៅក្រុងតាខ្មៅបានកំពុងលួចលក់ កត់ឆ្នោតយួនឱ្តក្រុមអ្នកញៀនលេងឆ្នោតយ៉ាងសកម្ម ដោយគ្មានខ្លាចញញើតអាជ្ញាធរកម្លាំងមានសមត្ថកិច្វនៅក្រុងតាខ្មៅ និងខេត្តកណ្ដាលទាល់តែសោះ ជាពិសេសកំពុងបំពានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងងងើល។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ស្ត្រីជាមេឆ្នោតដ៏មានឥទ្ធិពលនេះ ឈ្មោះ លីណា បានកំពុងលួចលាក់លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ ដែលមានទីតាំងនៅចំណុចខាងក្រោយជាប់ហាងកាហ្វេសុីធូ ចន្លោះហាងលក់សាច់គោអាំង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានអ្នកញៀនភាគច្រើនជាប្រជាពលរដ្ឋនិងជាមន្ត្រីរាជការ។

ម៉ូយសំខាន់ៗរបស់ចែលីណាមួយចំនួន ក៏ទាក់ទងចាក់ឆ្នោតតាមប្រព័ន្ធទូរសព្ទ ដែលអាចលាក់បាំងមិនឲ្យអាជ្ញាធរបានឃើញផងដែរ។ យ៉ាងណាក៏ដោយគេនៅតែអាចចូលទៅចាក់ឆ្នោតដោយផ្ទាល់នៅផ្ទះរបស់ចែលីណាដោយមិនខ្លាចរអាអ្វីទេ។ សម្រាប់ចែលីណា ក៏គាត់មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាបអ្វីនោះដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមេឆ្នោតយួនម្នាក់នេះហ៊ានកត់កន្ទុយលេខជាចំហរយ៉ាងដូច្នេះ?

ប្រភពអ្នកនិយមលេងឆ្នោតនៅក្រុងតាខ្មៅបន្តថា ម៉ោងឆ្នោតវៀតណាមដែលគេនិយមលេងគឺម៉ោង៤កន្លះរសៀលម្ដង និងម៉ោង៦កន្លះព្រលប់ម្ដងទៀត។

បើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងមាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។

មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។

មាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។

មាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ។

ទោះបីជាយ៉ាងណាក៏ដោយ មហាជនក្រុងតាខ្មៅរង់ចាំមើលពីចំណាត់ការរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាលចំពោះករណីមេឆ្នោតវៀតណាមខាងលើនេះ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *