តៃប៉ិ៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធ ទី១៩ ខែមិថុនានេះ បានប្រកាសយ៉ាងហ្មឺងម៉ាត់ថា ខ្លួននិងពលរដ្ឋតៃវ៉ាន់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់ចិនឡើយ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។

លោក Lai Ching-te បានថ្លែងដូច្នេះថា «ការក្រសោប យកតៃវ៉ាន់ គឺជាគោលនយោបាយជាតិមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ជាការបន្ថែមពីលើកម្លាំងយោធា ពួកគេបានបង្កើនវិធីសាស្ត្រសម្លុតគំរាម ដើម្បីបង្ខំឱ្យតៃវ៉ាន់ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់នឹងមិនចុះញ៉មសម្ពាធទាំងនោះឡើយ ហើយប្រជាជនតៃវ៉ាន់នឹងការពារដាច់ខាតនូវអធិបតេយ្យជាតិ ក៏ដូច ជា ប្រកាន់យកប្រជាធិបតេយ្យ និងសេរីភាព ជាមាគ៌ាជីវិត»។

សូមបញ្ជាក់ថា នៅថ្ងៃពុធនេះមានរយៈពេលមួយខែហើយនៃការកាន់តួនាទីជាប្រធានអធិបតីតៃវ៉ាន់របស់លោក Lai Ching-te ដែលត្រូវបានចិនចាត់ទុកថា ជា «ជនឧទ្ទាមផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *