ថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណេដ្ឋសិង្ហបុរីរយៈពេលពីរថ្ងៃ
(ភ្នំពេញ) ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។ តាមសេចក្តិប្រកាសព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយលោកឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការ ទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន…
កម្លាំងចំរុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី ក្នុងភូមិសាស្ត្របឹងធំ ក្នុងស្រុកចំនួនបីនៃខេត្តកំពង់ចាម
(ខេត្តកំពង់ចាម) ៖អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំ ក្នុងស្រុកចំនួនបីក្នុងខេត្តកំពង់ចាម។ ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលា ដំបូង ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងចំរុះ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន២ករណី ក្នុងភូមិសាស្រ្តបឹងធំ ដែលស្ថិតក្នុងស្រុកចំនួនបីរួមមាន សស្រុកព្រៃឈរ,ស្រុកកងមាស និងស្រុកកំពង់សៀម ដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ។ លោក…
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩នាក់ ដកហូតនៅវត្ថុតាងជាសារធាតុញៀនជិត ១០០គីឡូក្រាម និងអាវុធចំនួន ២ដើម
(ព្រះសីហនុ )៖ ករណីបង្ក្រាបបទល្មើសជួញដូររក្សាទុកនៅសារធាតុញៀន និងផលិតថ្នាំញៀនដោយខុសច្បាប់ ដោយបានចុះបង្ក្រាបនៅកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងបានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ក្នុងនោះក៏មានការដឹកនាំពីលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យ ហើយក៏មានការជួយសម្របសម្រួលនីតិវិធីពីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងខេត្ដព្រះសីហនុ បានចុះបង្រ្កាបករណីជួញដូររក្សាទុក និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១ករណី…