អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,១២១ រៀល សម្រាប់ថ្ងៃទី២៤ ខែមិថុនានេះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២៤ ខែមិថុនានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,១២១រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕
បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ ពូល D បារាំង និងហូឡង់ បានត្រឹមស្មើគ្នា ០ទល់០
បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ ពូល D បារាំង និងហូឡង់ បានត្រឹមស្មើគ្នា ០ទល់០ តែក្រុមទាំងពីរនៅតែមានឱកាសច្រើនឡើងទៅវគ្គបន្ត។ ឯអូទ្រីស ឈ្នះប៉ូឡូញ ៣ទល់១ ប្រជែងកៅអីវគ្គ១/៨ផ្តាច់ព្រ័ត្រ។ តាមរយៈលទ្ធផលនេះ ប៉ូឡូញធ្លាក់ពីការប្រកួតហើយ។ រីឯពូល E មួយគ្រាប់ចុងក្រោយ ១០នាទីមុនចប់ការប្រកួតរបស់កីឡាករ Roman Yaremchuk ធ្វើឱ្យអ៊ុយក្រែនឈ្នះស្លូវ៉ាគី ២ទល់១ រក្សាក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ។ ពូលនេះដែរ យប់នេះ រ៉ូម៉ានី ប្រកួតជាមួយបែលហ្ស៊ិក។
បុរសម្នាក់បានស្លាប់ដោយសត្វថ្លែនខាំ
ខេត្តមណ្ឌលគិរី÷សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី ២១ មិថុនាឆ្នាំ ២០២៤ នេះថា បុរសម្នាក់បានស្លាប់ដោយសារសត្វថ្លែនខាំ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កង អុីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ ភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវ៉ៃ ថែ្លននោះក៏ធ្លាក់ទៅដីបាត់ ។…
កិច្ចប្រជុំប្រចាំឆ្នាំភាគីហត្ថលេខីនៃអនុស្សរណៈលើការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាឆ្នាំ២០២៣-២០២៧
(ភ្នំពេញ)៖ កិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ បានធ្វើឡើងនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមនិយោជក និងភាគីរបស់អង្គការអន្តរជាតិខាងការងារ(ILO) ។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តាបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)ដែលបានដើរតួនាទីបំពេញបន្ថែមយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងបង្កើននូវអត្រាអនុលោមភាពការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។ លោករដ្ឋមន្ត្រី បានគុណដល់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលតែងតែចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគម្រោងILO-BFC តាំងពីដើមរហូតដល់បច្ចុប្បន្ន។…
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
ថ្មីៗនេះ សារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) បានបង្ហោះព័ត៌មានស្តីពី “ប្រជាពលរដ្ឋរស់នៅខេត្ត ក្រចេះ ជិត ៣០០គ្រួសារ ព្រួយបារម្ភខ្លាច ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ឈ្មោះ សឹង យន្ត គ័ង យិក (Xing Yuan kanng Yeak CO, LTD.) និងក្រុមហ៊ុនថ្មម៉ាបឈ្មោះ សំបូរ ម៉ាញនឹង (ខេមបូឌា) ឯ.ក (Sambour Mining Cambodia) CO.,…
ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវលេខ៤១ នគរ បាលឃាត់បាន ១០នាក់ ពេលនេះមានសេរី ភាពវិញហើយ
(ខេត្តកំពង់ស្ពឺ) ៖ ក្រោយពីសមត្ថកិច្ចអនុវត្តតាមបញ្ជារបស់លោកហន ពិសិដ្ឋ អភិបាល ស្រុកគងពិសីជាពិសេសអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំដែលដាក់គោលដៅឲ្យយកចិត្តទុកដាក់បង្ការទប់ស្កាត់និងបង្ក្រាបក្រុងក្មេងទំនើង កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងដែលបង្ហោះម៉ូតូមួយក្រុមដែលធ្វើការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈដែលអ្នកដំណើរថតបានហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នោះ ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិលត្រឡប់ទៅលំនៅឋានវិញហើយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រុមសាច់ញាតិនិងអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះបាននិយាយប្រាប់អ្នកភូមិថាខ្លួនចំណាយលុយអស់ក្នុងម្នាក់ចំនួន៣០០ដុល្លារ( 300$) ឲ្យទៅសមត្ថកិច្ចនគរបាល ដោយស្នើសុំឲ្យត្រឹមធ្វើកិច្ចសន្យាអប់រំណែនាំមិនឲ្យប្រព្រឹត្តសកម្មភាពចលាចលដល់សង្គមទៀតទេ។ ចំពោះព័ត៌មានដែលលេចឮថាជាថ្នូរនឹងការដោះលែងគឺពួកគេត្រូវបានចំណាយប្រាក់ក្នុងម្នាក់៣០០ដុល្លារ(300$) គឺអ្នកយកព័ត៌មានយើងទទួលបានផ្ទាល់ពីក្រុមអាណាព្យាបាលរបស់ក្រុមក្មេងទំនើងនោះតែម្ដង ដោយឡែកមិនមានប្រភពណាមួយបញ្ជាក់ពីសមត្ថកិច្ចថាបានទទួលឬមិនទទួលនោះទេ។ ដោយឡែកសមត្ថកិច្ចនគរបាលស្រុកគងពិសីបានបញ្ជាក់ប្រាប់ផងដែរថាក្រោយពីទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំរួចមក។កម្លាំងនគរបាលបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះជាបន្តបន្ទាប់ស្រាប់តែក្រោយមកក៏បានទទួលព័ត៌មានថាក្នុងចំណោមក្មេងទំនើងទាំងដប់នាក់នោះគឺមាន 8 នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយបន្ទាប់ពីបញ្ជូនទៅដល់ស្នងការដ្ឋានបានមួយថ្ងៃប៉ុណ្ណោះ ចំណែកពីរនាក់ទៀតមិនត្រូវបានដោះលែងនោះទេដោយពិនិត្យទឹកម៉ូតទៅឃើញមានសារធាតុញៀន។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺជានិច្ចពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនចំនួន១០នាក់និងដោះលែងក្រុមក្មេងទំនើងចំនួន៨នាក់នេះវិញ ថាតើមកពីបញ្ហាអ្វី អនុវត្តន៍តាមនីតិវិធីអ្វី ។មានការលើកឡើងជាសំណួរផងដែរថាតើការដោះលែងក្រុមក្មេងទំនើងទាំងប្រាំបីនាក់នេះផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចបវរធិបតីដែរឬយ៉ាងណា? ពាក់ព័ន្ធនិងករណីនេះដែរ អង្គភាពយើងខ្ញុំ…
សមត្ថកិច្ចចាប់បានហើយជនពាក់ព័ន្ធនឹងគម្រោងឆបោកប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅខេត្តស្វាយរៀង កំពង់ធំ កំពត
ប្រភពច្បាស់ការណ៍បានបង្ហេីបឲ្យដឹងថា លោក សោម សុធា ប្រធានក្រុមហ៊ុនភូមិមរតក នៅខេត្តស្វាយរៀង ដែលពលរដ្ឋជាច្រើនអះអាងថា បោកប្រាស់ពួកគាត់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយកាលពីថ្ងៃទី ១៧ មិថុនា ២០២៤ ។ ប្រភពបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនលោក សោម សុធា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហេីយ ។ សូមបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋជាច្រេីនដែលអះអាងថា ពួកគាត់រងគ្រោះដោយ សារលោក សោម សុធា បោកប្រាស់នោះ បានបង្ហោះសារនៅលេីបណ្ដាញសង្គម គោរពស្នេីសុំឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនពួកគាត់ ។…
ប្រធានាធិបតី Vladimir Putin និងប្រធានាធិបតី To Lam ប្រកាសពង្រឹងទំនាក់ទំនង នៅចំពោះមុខសម្ពាធទណ្ឌកម្មលោកខាងលិច
រុស្ស៊ី និងវៀតណាមបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ខណៈដែលប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម។ លោក Putin បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីវៀតណាម លោក To Lam នៅពេលធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ មេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថា ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ នាឱកាសនោះលោក Lam និងលោក Putin…
ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធលើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន
(ភ្នំពេញ) ៖ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិ ច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។ ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី…
បំបែកសំណុំរឿងចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុដោយឃាត់ជនដៃដល់បាននៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដឹកនាំស្រាវជ្រាវបង្ក្រាបករណីចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ និងឃាត់ខ្លួនបានជនដៃដល់នៅខេត្តកំពង់ឆ្នាំង យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ ប្រភពរំឮកថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី មានករណីឃាតកម្មគិតទុកមុន មួយកើតឡើងនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះឈ្មោះ ZHANG GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន…