(ខេត្តកំពង់ស្ពឺ) ៖ ក្រោយពីសមត្ថកិច្ចអនុវត្តតាមបញ្ជារបស់លោកហន ពិសិដ្ឋ អភិបាល ស្រុកគងពិសីជាពិសេសអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំដែលដាក់គោលដៅឲ្យយកចិត្តទុកដាក់បង្ការទប់ស្កាត់និងបង្ក្រាបក្រុងក្មេងទំនើង កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងដែលបង្ហោះម៉ូតូមួយក្រុមដែលធ្វើការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈដែលអ្នកដំណើរថតបានហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នោះ ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិលត្រឡប់ទៅលំនៅឋានវិញហើយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
ក្រុមសាច់ញាតិនិងអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះបាននិយាយប្រាប់អ្នកភូមិថាខ្លួនចំណាយលុយអស់ក្នុងម្នាក់ចំនួន៣០០ដុល្លារ( 300$) ឲ្យទៅសមត្ថកិច្ចនគរបាល ដោយស្នើសុំឲ្យត្រឹមធ្វើកិច្ចសន្យាអប់រំណែនាំមិនឲ្យប្រព្រឹត្តសកម្មភាពចលាចលដល់សង្គមទៀតទេ។
ចំពោះព័ត៌មានដែលលេចឮថាជាថ្នូរនឹងការដោះលែងគឺពួកគេត្រូវបានចំណាយប្រាក់ក្នុងម្នាក់៣០០ដុល្លារ(300$) គឺអ្នកយកព័ត៌មានយើងទទួលបានផ្ទាល់ពីក្រុមអាណាព្យាបាលរបស់ក្រុមក្មេងទំនើងនោះតែម្ដង ដោយឡែកមិនមានប្រភពណាមួយបញ្ជាក់ពីសមត្ថកិច្ចថាបានទទួលឬមិនទទួលនោះទេ។ ដោយឡែកសមត្ថកិច្ចនគរបាលស្រុកគងពិសីបានបញ្ជាក់ប្រាប់ផងដែរថាក្រោយពីទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំរួចមក។កម្លាំងនគរបាលបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះជាបន្តបន្ទាប់ស្រាប់តែក្រោយមកក៏បានទទួលព័ត៌មានថាក្នុងចំណោមក្មេងទំនើងទាំងដប់នាក់នោះគឺមាន 8 នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយបន្ទាប់ពីបញ្ជូនទៅដល់ស្នងការដ្ឋានបានមួយថ្ងៃប៉ុណ្ណោះ ចំណែកពីរនាក់ទៀតមិនត្រូវបានដោះលែងនោះទេដោយពិនិត្យទឹកម៉ូតទៅឃើញមានសារធាតុញៀន។
អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺជានិច្ចពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនចំនួន១០នាក់និងដោះលែងក្រុមក្មេងទំនើងចំនួន៨នាក់នេះវិញ ថាតើមកពីបញ្ហាអ្វី អនុវត្តន៍តាមនីតិវិធីអ្វី ។មានការលើកឡើងជាសំណួរផងដែរថាតើការដោះលែងក្រុមក្មេងទំនើងទាំងប្រាំបីនាក់នេះផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចបវរធិបតីដែរឬយ៉ាងណា?
ពាក់ព័ន្ធនិងករណីនេះដែរ អង្គភាពយើងខ្ញុំ បានទំនាក់ទំនងទៅលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចង់ដឹងបញ្ជាក់ព័ត៌មានលំអិតដែរ ប៉ុន្តែលោកបានឆ្លើយថា លោកមិនបានដឹងរឿងនេះទេ។
សូមរំលឹកផងដែរថាកាលពីម៉ោង១៧ និង៥៨នាទី ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសីក្រុមក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចនគរបាលផ្គាប់ខ្លួនរួមមាន១ឈ្មោះ គ្រួស សៀកម៉ី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី (ជិះពីក្រោយ អ្នកថត)។
២ ឈ្មោះ មាស សុផាត់ ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី (អ្នកអង្គុយពីក្រោយ)។
សមត្ថកិច្ចបានដកហូតម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IS-5077 និងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខត្បូងឃ្មុំ 1D-1661 ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតនៅខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានបញ្ជាក់ប្រាក់ផងដែរថាក្រុមជនសង្ស័យជាបក្សពួកចំនួន០៣នាក់ទៀត÷
រួមមាន០១ឈ្មោះ ឡា ភេទប្រុស អាយុប្រហែល១៦ឆ្នាំ នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមន្នី ស្រុកគងពិសី ជិះម៉តូតូម៉ាកស៊ុយគីនិចពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1I-5073 (ជាអ្នកបង្ហោះម៉ូតូ)បានរត់គេចខ្លួន។២ឈ្មោះ កា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ នៅភូមិចាស់ ឃុំពេជ្រមន្នី ស្រុកគងពិសី (រត់គេចខ្លួន) ជាអ្នកបង្ហោះម៉ូតូកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង១៧ និង៥៨នាទី ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសី។
និងទី៣៖ ឈ្មោះ តុង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ នៅភូមិចាស់ ឃុំពេជ្រមន្នី ស្រុកគងពិសីជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស្លាកលេខមើលមិនច្បាស់ (បានគេចខ្លួន) បក្ខពួកបង្ហោះម៉ូតូចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ត្រូវអ្នកដំណើរថតបាន។
លោកអធិការស្រុកបានឱ្យថា ក្រុមក្មេងទំនើងចំនួន២នាក់ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកនៅសល់បក្ខពួកចំនួន០៣នាក់ទៀត សមត្ថកិច្ចនគរបាលស្រុកគងពិសីកំពុងតែស្វែងរកឃាត់ខ្លួនដើម្បីចាត់ការតាមនីតិច្បាប់។
ដោយឡែកនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤
វេលាម៉ោង០៧ និង០០នាទី ព្រឹក បានឃាត់ ក្មេងទំនើងបង្ហោះម៉ូតូ ០១នាក់ ឈ្មោះ គឿង សារិន ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី បង្ហោះម៉ូតូលើផ្លូវជាតិលេខ៤១ស្ថិតនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី កាលពីកំឡុងចុងខែមេសា ឆ្នាំ២០២៤ និងគេចខ្លួន១នាក់ ។
-នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៥០នាទី ឃាត់ក្មេងទំនើងបង្ហោះម៉ូតូចំនួន០៥ នាក់។
១-ឈ្មោះ នួន ណាធូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
២-ឈ្មោះ សោ ស៊ីវ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៣-ឈ្មោះ គាំ សុវណ្ណគីរី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ។
៤-ឈ្មោះ ខន ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
០៥-ឈ្មោះ មាន ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ។បង្ហោះ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ដកហូតម៉ូតូជិះបង្ហោះ ០១គ្រឿង ម៉ាកសង់សេរីឆ្នាំ២០២០ ស្លាកលេខ កំពង់ស្ពឺ1R-4968 ។
សមត្ថកិច្ចបានបញ្ជាក់ថា មុខសញ្ញាក្មេងទំនើងទាំង១០នាក់ និងដកហូតម៉ូតូជិះធ្វើសកម្មភាព ៤គ្រឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត៕