បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ (Euro 2024)៖ ពូល D បារាំង និងហូឡង់ បានត្រឹមស្មើគ្នា ០ទល់០ តែក្រុមទាំងពីរនៅតែមានឱកាសច្រើនឡើងទៅវគ្គបន្ត។ ឯអូទ្រីស ឈ្នះប៉ូឡូញ ៣ទល់១ ប្រជែងកៅអីវគ្គ១/៨ផ្តាច់ព្រ័ត្រ។ តាមរយៈលទ្ធផលនេះ ប៉ូឡូញធ្លាក់ពីការប្រកួតហើយ។
រីឯពូល E មួយគ្រាប់ចុងក្រោយ ១០នាទីមុនចប់ការប្រកួតរបស់កីឡាករ Roman Yaremchuk ធ្វើឱ្យអ៊ុយក្រែនឈ្នះស្លូវ៉ាគី ២ទល់១ រក្សាក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ។ ពូលនេះដែរ យប់នេះ រ៉ូម៉ានី ប្រកួតជាមួយបែលហ្ស៊ិក។