ក្រសួងឧស្សាហកម្ម ចង់ឱ្យក្រសួងព័ត៌មាន ផ្សាយអំពីអ្វីដែលប្រជាពលរដ្ឋមិនបានដឹងថា ខ្មែរអាចធ្វើបាន

ភ្នំពេញ÷លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា កន្លងមកនេះ នៅកម្ពុជាមានការរីកចម្រើនខ្លាំងខាងខ្សែច្រវាក់ផលិតកម្ម ការនាំចំណេះធ្វើ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាដែលមានលក្ខណៈ សមស្របនឹងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនយើងមិនដែលដឹងថាខ្មែរធ្វើបាន ដូចជាការផលិត Chips ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗ និងការដំឡើង ម៉ូតូទីគ្រឿងប្រើរយៈពេលតែ៣០វិនាទីជាដើម។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១មិថុនានេះ នៅទីស្តីការក្រសួងព៍ត៏មានឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម…

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលថ្ងៃព្រហស្បតិ៍ទី២០ខែមិថុនានេះថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាង លិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។ បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនេះ…

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលថ្ងៃព្រហស្បតិ៍ទី២០ខែមិថុនានេះថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាង លិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។ បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនេះ…

អ្នកនាំពាក្យក្រសួងបរិស្ថានបំភ្លឺចំពោះការបង្ហោះវីដេអូលើបណ្តាញសង្គម ចោទ ប្រកាន់លើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ

ភ្នំពេញ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃសុក្រទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះថា ក្នុងពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះវីឌីអូ និងរូបភាពចោទ ប្រកាន់មកលើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យថាចាំយកលុយឡើងភ្នំគិរីរម្យ មិនលើកលែងសូម្បីព្រះសង្ឃ ហើយស្ពានឆ្លងកាត់ក៏ទ្រុឌទ្រោម ខុសពីភ្នំបូកគោ និងលក់សំបុត្រមិនមានថ្ងៃខែឆ្នាំចុះត្រឹមត្រូវ ជារឿងធ្វើឱ្យសាធារណជន មានការភាន់ច្រឡំលើការអនុវត្តភារកិច្ច របស់មន្រ្តីប្រចាំការនៅតំបន់នោះ។ អ្នកនាំពាក្យរូបនេះថ្លែងថា ជាក់ស្តែងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទទួលសិទ្ធិឱ្យប្រមូលចំណូលបណ្តោះ អាសន្ន លើការលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» បានអនុវត្តន៍តាមប្រកាសអន្តរក្រសួង រវាងក្រសួងបរិស្ថាន និងក្រសួង សេដ្ឋកិច្ច…

បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ÷ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេក ទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។ កិច្ចប្រជុំនេះ…

ចលនាតស៊ូប្រដាប់អាវុធមីយ៉ាន់ម៉ាថា របបយោធាបានបំពានបទឈប់បាញ់ដែលចិនសម្របសម្រួល

ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានចោទប្រកាន់របបយោធាថាបានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសចិន ម្តងហើយម្តងទៀតនៅភាគខាងជើងនៃប្រទេសក្នុងខែនេះ ព្រម ទាំងបណ្តាលឱ្យជនស៊ីវិលមីយ៉ាន់ម៉ាស្លាប់ និងរបួសជាច្រើននាក់។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានលូកដៃសម្របសម្រួលឱ្យមានបទឈប់បាញ់មួយរវាងរបបសឹក និងចលនា តស៊ូប្រដាប់អាវុធ ឈ្មោះថា «សម្ព័ន្ធភាតរភាពត្រីភាគី» នៅក្នុងខែមករាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ ដែលបានជម្លៀសប្រជាជនជាងកន្លះលាននាក់នៅជិតព្រំដែនភាគខាងត្បូងរបស់ចិន។ បទឈប់បាញ់នោះ នាំឱ្យសម្ព័ន្ធភាពដែលបង្កើតឡើងដោយកងទ័ពរំដោះជាតិតាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) កាន់កាប់ទឹកដីជាច្រើនដែលខ្លួនវាយដណ្តើមបាននៅភាគខាងជើងរដ្ឋសាន (Shan)។ ក្រុមចលនាតស៊ូប្រដាប់អាវុធនេះនិយាយថា កងទ័ពរបបសឹកកាលពីថ្ងៃពុធ ទី១៩ មិថុនាបានបើកការវាយ ប្រហារតាមអាកាសលើទឹកដីដែលកងទ័ពតាអាំង…

ក្រសួងពាណិជ្ជកម្ម៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. រកឃើញថា ផ្លែទុរេនដែលនាំចូលពីក្រៅប្រទេសមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ

ក្រសួងពាណិជ្ជកម្ម៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. រកឃើញថា ផ្លែទុរេនដែលនាំចូលពីក្រៅប្រទេសមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។

សូមបងប្អូនមើល ! តើមួយណាពិត! មួយណាក្លែងក្លាយ ឬក្លែងក្លាយទាំង២គ្រឿង

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២៤នេះមានការផ្សព្វផ្សាយអំពីរថយន្ត២គ្រឿងស្លាកលេខដូចគ្នា សូមបងប្អូនមើល តើមួយណាពិត! មួយណាក្លែងក្លាយ ឬ ក្លែងក្លាយទាំង២គ្រឿង ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ធ្លាប់ឮតែមនុស្សកូនភ្លោះ ឥឡូវនេះស្លាកលេខរថយន្តភ្លោះដែរ..មួយណាពិត! មួយណាក្លែងក្លាយ ឬ ក្លែងក្លាយទាំង២គ្រឿង រង់ចាំមើលសមត្ថកិច្ចជំនាញស្រាវជ្រាវបំភ្លឺ ៕

សម្តេចធិបតី អញ្ជើញជាអធិបតី ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសង្ឃរាជស្តីទី គម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា

ភ្នំពេញ )៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនថា ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនចិន ជាការគំរាមកំហែងជាឯកតោភាគី និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច

ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់អាមេរិកនាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនជុំវិញអ្វីដែលហៅថា ជាការចូលរួមរបស់ប្រទេសរុស្ស៊ី។ លោក ហេ យ៉ាដុង (He Yadong) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទណ្ឌកម្មគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងគ្មានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ លោកថា ចំណាត់ការបែបនេះ គឺជាទង្វើធម្មតានៃការគំរាមកំហែងជាឯកតោភាគី និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។ លោកហេ យ៉ាដុង (He Yadong)បាននិយាយថា ភាគីសហរដ្ឋអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់មិនសមហេតុផលរបស់ខ្លួនចំពោះក្រុមហ៊ុនចិន ដោយលោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនដោយមិនផ្លាស់ប្តូរ៕

You missed