ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដឹកនាំស្រាវជ្រាវបង្ក្រាបករណីចាក់សាំងដុតជនជាតិចិន នៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ​ និងឃាត់ខ្លួន​បានជនដៃដល់នៅខេត្តកំពង់ឆ្នាំង យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពរំឮកថា​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី មានករណីឃាតកម្មគិតទុកមុន មួយកើតឡើងនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះឈ្មោះ ZHANG  GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ បន្ទាប់ពីធ្វើសកម្មភាពរួចជន សង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

កម្លាំងមានសមត្ថកិច្ចសហការស្រាវជ្រាវជាមួយកម្លាំងជំនាញរបស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការរដ្ឋាន
នគរបាលខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គៀន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាក់សាំងដុតជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ព្រោះខឹងជនរងគ្រោះមើលងាយខ្លួន ហើយបានបោកទូរស័ព្ទរបស់ខ្លួនចោល និងមិនព្រមបើប្រាក់ខែឲ្យខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្ម ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed