(ភ្នំពេញ)៖ កិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ បានធ្វើឡើងនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមនិយោជក និងភាគីរបស់អង្គការអន្តរជាតិខាងការងារ(ILO) ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តាបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)ដែលបានដើរតួនាទីបំពេញបន្ថែមយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងបង្កើននូវអត្រាអនុលោមភាពការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។

លោករដ្ឋមន្ត្រី បានគុណដល់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលតែងតែចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តគម្រោងILO-BFC តាំងពីដើមរហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យអំពីវឌ្ឍនភាព និងប្រសិទ្ធភាពការងារនៃការអនុវត្តគម្រោង ILO-BFC នៅកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់អនុលោមភាពក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យកាន់តែប្រើសើរឡើងជាលំដាប់បន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *