ប្រភពច្បាស់ការណ៍បានបង្ហេីបឲ្យដឹងថា លោក សោម សុធា ប្រធានក្រុមហ៊ុនភូមិមរតក នៅខេត្តស្វាយរៀង ដែលពលរដ្ឋជាច្រើនអះអាងថា បោកប្រាស់ពួកគាត់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយកាលពីថ្ងៃទី ១៧ មិថុនា ២០២៤ ។ ប្រភពបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនលោក សោម សុធា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហេីយ ។

សូមបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋជាច្រេីនដែលអះអាងថា ពួកគាត់រងគ្រោះដោយ សារលោក សោម សុធា បោកប្រាស់នោះ បានបង្ហោះសារនៅលេីបណ្ដាញសង្គម គោរពស្នេីសុំឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនពួកគាត់ ។

ក្រុមពលរដ្ឋបានអោយដឹងថា លោក សោម សុធា បានពាក់ព័ន្ធនឹងគម្រោងឆបោកប្រជាពលរដ្ឋជាច្រេីនរយគ្រួសារនៅខេត្តស្វាយរៀង កំពង់ធំ កំពត និងបណ្ដាខេត្តមួយចំនួនទៀត ។ ទង្វេីរបស់លោក សោម សុធា បានប្រព្រឹត្តទៅដោយមានលោករដ្ឋលេខាធិការ ទីស្ដីការគណៈមន្ត្រីមួយរូបជួយធានាអះអាងថាក្រុមហ៊ុនលោក សោម សុធា ត្រឹមត្រូវមិនរកស៉ីបោកប្រាស់ទេ ដែលការធានាអះអាងនេះបានធ្វេីអោយប្រជាពលរដ្ឋកាន់តែជឿជាក់ ។ ទីបំផុតនៅពេលដែលផ្ទុះរឿងកេីតឡេីង ឯកឧត្ដមរូបនោះឆ្លេីយថា មិនដឹងអីទេ ។

ចំណែកលោក សោម សុធា ផ្ទាល់ធ្លាប់បានប្រាប់ មុនពេលសមត្ថកិច្ចចាប់ខ្លួនថា លោកមិនបានបោកប្រាស់ប្រជាពលរដ្ឋដូចការចោទប្រកាន់ទេ ប៉ុន្តេលោកទទួល ស្គាល់ថា ដោយសារវិបត្តិសេដ្ឋកិច្ចសកលទេីបធ្វេីឲ្យក្រុមហ៊ុនលោកជួបប្រទះបញ្ហាហិរញ្ញវត្ថុខ្លះ ។

សូមបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះអាចដាក់ពាក្យបណ្តឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ បេីសិនបងប្អូនរងគ្រោះ ដោយអំពេីឆបោកពិតប្រាកដមែន ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed