ឆេះរោងចក្រមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូងបណ្ដាលឲ្យស្លាប់មនុស្ស១៦នាក់
កូរ៉េខាងត្បូង៖ គ្រោះអគ្គិភ័យមួយបានកើតឡើងដោយការឆេះរោង ចក្រផលិតថ្ម lithium ១កន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់ បាត់បង់ជីវិត ខណៈ៥នាក់ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖៣០ នាទីព្រឹកថ្ងៃចន្ទនេះ នៅឯរោងចក្រមួយរបស់ក្រុមហ៊ុនផលិតថ្មកូរ៉េខាងត្បូង Aricell ក្នុងទីក្រុង Hwaseong ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ទៅវិញហើយ។ យោងតាម លោក Kim…