រដ្ឋមន្រ្ដីសុខាភិបាលទួរគី លោក ហ្វារេតទីន កូកា (Fahrettin Koca) បានបង្ហោះសេចក្ដី ថ្លែងការណ៍មួយ នៅលើប្រព័ន្ធទំនាក់ទំនង X (អិច) ពីការកើនឡើងនៃចំនួនមនុស្សស្លាប់ ពីអគ្គិភ័យដែលបានកើតឡើងឆ្លងខេត្ដ ឌីយ៉ាបាគៀរ (Diyarbakir) និងខេត្ដម៉ាឌីន (Mardin) នៅភាគអាគ្នេយ៍ ប្រទេសទួរគី កាលពីយប់ ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។

បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លោក មូនៀ ការ៉ាឡូគ្លូ (Munir Karaloglu) បាននិយាយ នៅកន្លែងកើតហេតុ ក្នុងខេត្ដឌីយ៉ាបាគៀរ (Diyarbakir)ថា មនុស្ស១២នាក់ បានស្លាប់ និង៧៨នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។
លោក កូកា បាននិយាយ កាលពីយប់ថ្ងៃសុក្រថា អ្នករបួស៧៨នាក់នោះ មាន៥នាក់ នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ហើយ៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រដ្ឋមន្រ្ដីយុត្ដិធម៌ លោក យីលម៉ាស ទូង (Yilmaz Tunc) បាននិយាយក្នុងការបង្ហោះ សារនៅក្នុងប្រព័ន្ធទំនាក់ទំនង X (អិច)ថា អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបានហើយ ហើយមូលហេតុនៃអគ្គិភ័យនេះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។

ក្រុមមន្ត្រីនិយាយថា ភ្លើងចាប់ផ្ដើមឆេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានឆេះចំបើងនិងបានឆេះរាលដាលដោយសារខ្យល់បក់ខ្លាំង។
ទូរទស្សន៍ពត៌មានទួរគី ហាប៊ើ ទួក (Haber Turk) បាននិយាយថា សត្វរាប់រយក្បាលក៏បានងាប់ក្នុងចំហេះនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed