មន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូងឲ្យដឹងថា នាវាផ្ទុក យន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក Theodore Roosevelt បានទៅដល់ទីក្រុងកំពង់ផែ Busan របស់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធារួមគ្នា ក្នុងខែមិថុនានេះ ជាមួយប្រទេសម្ចាស់ផ្ទះ និងប្រទេសជប៉ុន។

ការទៅដល់របស់នាវានេះកើតមានឡើងក្នុងពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទើបបានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង កាលថ្ងៃទី១៩ ខែ មិថុនា ដែលជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ ដោយនៅទីនោះលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ដែលរួមមានការ សន្យាការពារគ្នាទៅវិញទៅមក។ នេះគឺជាការផ្លាស់ប្ដូរដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំកំពូល នៅឯកន្លែងសម្រាកកាយ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីខែសីហា ឆ្នាំ២០២៣ មេដឹកនាំនៃប្រទេសទាំង៣ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាប្រចាំឆ្នាំ ហើយបានថ្កោលទោសចំពោះ «សកម្មភាពគ្រោះថ្នាក់ និងបង្កហេតុ» របស់ចិន នៅផ្លូវទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។

ជាមួយគ្នានេះ ការទៅដល់នេះកើតមានឡើងរយៈពេល ៧ខែបន្ទាប់ពីដំណើរទៅដល់កូរ៉េខាងត្បូងរបស់នាវាផ្ទុកយន្តហោះអាមេរិកមួយផ្សេងទៀត គឺ Carl Vinson ដោយនេះគឺការបង្ហាញពីការពង្រីកការរារាំងប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed