ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់អាមេរិកនាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនជុំវិញអ្វីដែលហៅថា ជាការចូលរួមរបស់ប្រទេសរុស្ស៊ី។

 

លោក ហេ យ៉ាដុង (He Yadong) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទណ្ឌកម្មគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងគ្មានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ លោកថា ចំណាត់ការបែបនេះ គឺជាទង្វើធម្មតានៃការគំរាមកំហែងជាឯកតោភាគី និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។

 

លោកហេ យ៉ាដុង (He Yadong)បាននិយាយថា ភាគីសហរដ្ឋអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់មិនសមហេតុផលរបស់ខ្លួនចំពោះក្រុមហ៊ុនចិន ដោយលោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនដោយមិនផ្លាស់ប្តូរ៕

 

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed