សេវាមណ្ឌលកែប្រែនៃប្រទេសកាណាដា (CSC) បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ក្រុមមន្ត្រីកាណាដា បានជម្លៀសអ្នកទោសចំនួន ២២៥ នាក់ចេញពីពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយ ក្នុងខេត្ត កេបិច (Quebec) ដោយសារតែភ្លើងឆេះព្រៃកាន់តែខ្លាំងក្លាឡើងនៅក្នុងតំបន់នោះ។

បទបញ្ជាជម្លៀសសម្រាប់មណ្ឌល ផតកាទែរ (Port-Cartier) ត្រូវបានចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនហើយអ្នកទោសត្រូវបានផ្លាស់ប្តូរទៅកាន់មណ្ឌលកែប្រែរបស់សហព័ន្ធដែលមានសុវត្ថិភាពផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។

នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារចំហេះព្រៃ (SOPFEU) របស់ខេត្ត កេបិច បាននិយាយថា រន្ទះបានបង្កឱ្យមានភ្លើងឆេះចំនួន ៧ កន្លែងនៅភាគខាងជើងនៃទីក្រុង ផតកាទែរ ហើយចំហេះចំនួនពីរកន្លែងទៀតមិនទាន់អាចគ្រប់គ្រងបានទេ។

នៅទូទាំងប្រទេសកាណាដា រដូវចំហេះព្រៃ រហូត មកដល់ពេលនេះ មានការបំផ្លិចបំផ្លាញតិចជាងរដូវចំហេះបំបែកកំណត់ត្រាកាលឆ្នាំ២០២៣ ដែលឆាបឆេះអស់ជាង ១៥ លានហិកតា។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធកំពុងព្យាករថាមានរដូវក្តៅ ដែលក្តៅជាងធម្មតាមួយផ្សេងទៀតនាពេលខាងមុខនៅឆ្នាំនេះ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed