មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា រុស្ស៊ីត្រូវបានគេរំពឹងថានឹងធ្វើពាណិជ្ជកម្មអាវុធជាផ្លូវការជាមួយកូរ៉េខាងជើងដោយផ្អែកលើសន្ធិសញ្ញាថ្មីរបស់ពួកគេ ដែលបានចុះ ហត្ថលេខារវាងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ក្នុងសប្តាហ៍នេះ។

សន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងមេដឹកនាំទាំងពីរនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ បានសន្យា ផ្តល់ជំនួយទៅវិញ ទៅមក ប្រសិនបើប្រទេសណាមួយប្រឈមមុខនឹង «ការឈ្លានពាន»។ សន្ធិសញ្ញានេះត្រូវបានគេចាត់ទុកថា ជាកិច្ចព្រមព្រៀងខ្លាំងបំផុតដែលបានចុះហត្ថលេខាចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក

លោក ហុង មីន (Hong Min) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបាននិយាយក្នុងវេទិកាមួយដែលរៀបចំឡើងក្នុងទីក្រុងមូស្គូថា «ចេតនារបស់ប្រទេសរុស្ស៊ីដែលនៅពីក្រោយសន្ធិសញ្ញានេះ គឺដើម្បីដោះស្រាយការគំរាមកំហែងដែលកើតឡើងដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលសំដៅទៅលើទឹកដីរុស្ស៊ី»។

អ្នកជំនាញផ្សេងទៀតក៏បានស្នើថា សង្រ្គាមដែលកំពុងបន្តរបស់ប្រទេសរុស្ស៊ីជាមួយប្រទេសអ៊ុយក្រែនអាចនាំទៅរកអស្ថិរភាពនៃរបបលោក ពូទីន ហើយអ្នកជំនាញបានបន្ដថា កត្តាបែបនេះអាចជាកម្លាំងចលករនៅពីក្រោយការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។

លោក ចូ ហាន់បម (Cho Han-beom) ប្រធានអ្នកស្រាវជ្រាវម្នាក់ទៀតបាននិយាយក្នុងអំឡុងពេលវេទិកានេះថា «លោក ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយនឹងកិច្ចសហប្រតិបត្តិការយោធាកម្រិតកំពូលលើសពីការរំពឹងទុកនៅក្នុងការផ្លាស់ប្តូរដើម្បីទទួលបានអាវុធ» ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed