ប្រជាជនអាល្លឺម៉ង់ច្រើនជាងពាក់កណ្តាលយល់ថា ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនមិនមែនជាគំនិតល្អ
ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃពុធថា ជាងពាក់កណ្តាលនៃប្រជាជនអាល្លឺម៉ង់ (៥៤%) មិនបានចាត់ទុកថា ការឱ្យប្រទេសអ៊ុយក្រែនចូលរួមជាមួយសហភាពអឺរ៉ុបជាគំនិតល្អនោះទេ។ យោងតាមការស្ទង់មតិនេះ ឱ្យដឹងថា ពាក់កណ្តាលនៃប្រជាជនប៊ុលហ្គារីមានទស្សនៈដូចគ្នាទៅនឹងប្រជាជនអាល្លឺម៉ង់ដែរ ហើយដូចគ្នាទៅនឹងប្រជាជនឆេកចំនួន ៤៨% ប្រជាជនបារាំងចំនួន ៤០% និងប្រជាជនក្រិចចំនួន ៣៩%។ ការស្ទង់មតិនោះបង្ហាញថា ប្រជាជននៅប្រទេសហូឡង់ (៣៦%) ប៉ូឡូញ (៣១%) ស៊ុយអែត (២៨%) អេស្តូនី (២៧%) អេស្បាញ (២៤%) និងព័រទុយហ្គាល់ (២០%) ក៏ប្រឆាំងនឹងការចូលរួមរបស់ទីក្រុងគៀវទៅក្នុងប្លុកនេះដែរ។ ការស្ទង់មតិនេះធ្វើឡើងនៅដើមខែឧសភា ក្នុងចំណោមមនុស្សចំនួន…