ឥណ្ឌូនេសុី ៖ នៅថ្ងៃទី ២ខែកក្កដា ឆ្នាំ២០២៤ តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ការិយាល័យអន្តោប្រវេសន៍ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី 28 ខែមិថុនា) ថាពួកគេបានចាប់ខ្លួនអ្នកបោកប្រាស់អេឡិចត្រូនិកតៃវ៉ាន់ចំនួន 103 នាក់នៅកោះបាលី។
លោក Saffar Muhammad Godam ប្រធាននាយកដ្ឋានអន្តោប្រវេសន៍កោះបាលី បាននិយាយថា មន្ត្រីអន្តោប្រវេសន៍បានឆ្មក់ចូលផ្ទះវីឡាមួយកន្លែងនៅក្នុងស្រុក Tabanan នៃកោះបាលី ហើយបានចាប់ខ្លួនជនជាតិតៃវ៉ាន់ទាំង ១០៣ នាក់នោះ ។
លោកSaffar Muhammad Godamនិយាយថា «ជនជាតិតៃវ៉ាន់ទាំង ១០៣ នាក់នេះកំពុងធ្វើសកម្មភាពក្លែងបន្លំអេឡិចត្រូនិកនៅក្នុងតំបន់វីឡានោះ»។
លោកបានបន្ថែមថា ការឆបោកបានផ្តោតលើមនុស្សមកពីបរទេស និងមិនមែនជនជាតិឥណ្ឌូនេស៊ីក្នុងស្រុកទេ។
សេចក្តីរាយការណ៍ថា ជនជាតិតៃវ៉ាន់១០៣នាក់ដែលចាប់ខ្លួននឹងត្រូវនិរទេសចេញ៕