ម៉ូស្គូ)÷រដ្ឋាភិបាលក្រុងមូស្គូបានដាក់កំហុសលើសហ
រដ្ឋអាមេរិក ហើយបានប្ដេជ្ញាសងសឹក ចំពោះការវាយ ប្រហារដោយគ្រាប់មីស៊ីលពីសំណាក់ប្រទេសអ៊ុយក្រែនលើក្រុងសេវ៉ាស្តូប៉ូល ដែលស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ កាលថ្ងៃអាទិត្យ ដែលគេអះអាងថា បានសម្លាប់មនុស្ស ៤ នាក់ រាប់បញ្ចូលទាំងកុមារពីរនាក់ ។

មនុស្សប្រមាណ ១៥០ នាក់ បានរងរបួសដោយសារការវាយប្រហារ នៅពេលដែលបំណែកគ្រាប់មីស៊ីលបានធ្លាក់លើឆ្នេរសមុទ្រនៅជិតនោះ ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មីស៊ីលដែលអ៊ុយក្រែនប្រើប្រាស់ទាំងនោះ ជាមីស៊ីល ATACMS ដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ឲ្យ ហើយបានអះអាងថា មីស៊ីលទាំងនោះត្រូវបានរៀបចំបញ្ចូលកម្មវិធីដោយអ្នកឯកទេសសហរដ្ឋអាមេរិក។

មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ បានចាត់ទុកការវាយប្រហារនោះថា អមនុស្សធម៌ ហើយបានចោទប្រកាន់ថាបានសម្លាប់កុមាររុស្ស៊ី។ លោក ប៉េស្កូវ ក៏បានលើកឡើងពីពាក្យសម្ដីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលកាលពីពេលថ្មីៗបានប្ដេជ្ញាផ្ដោតគោលដៅលើបណ្ដាប្រទេសនានាដែលផ្គត់ផ្គង់សព្វាវុធឲ្យប្រទេសអ៊ុយក្រែន ។

រុស្ស៊ី កាលពីថ្ងៃអាទិត្យនិយាយថា អ្នកស្លាប់ និងអ្នករងរបួស គឺដោយសារតែកម្ទេចបំណែកមីស៊ីលដែលបានធ្លាក់មកលើ ក្រោយពេលដែលប្រព័ន្ធការពារដែន អាកាសនៅក្នុងឧបទ្វីបគ្រីមៀ បាញ់ស្ទាក់មីស៊ីលប្រាំគ្រាប់ ដែលមានបំពាក់ក្បាលគ្រាប់បែកចង្កោម ដែលបាញ់ចេញដោយកងកម្លាំងអ៊ុយក្រែន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed