ប៉េកាំង៖ គណបក្សកុម្មុយនិស្ដចិន កាលពីថ្ងៃទី២៧ ខែមិថុនា បានបណ្ដេញអតីតរដ្ឋមន្ត្រីការពារជាតិ២រូប គឺលោក Li Shangfu និងលោក Wei Fenghe ចេញពីបក្សពីបទ«រំលោភបំពានវិន័យធ្ងន់ធ្ងរ» ដែលជាប្រយោគ មួយត្រូវបានប្រើសម្រាប់សម្គាល់លើការប្រព្រឹត្តអំពើ ពុករលួយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

ដោយផ្អែកលើគណៈកម្មាធិការមជ្ឈិមនៃគណបក្ស កុម្មុយនិស្ដចិន ដែលបានចេញបញ្ជាបើកការ ស៊ើប អង្កេត បានឱ្យដឹងថាលោក Li Shangfu បានជាប់ សង្ស័យថាបានទទួលសំណូកជាប្រាក់ក្នុងចំនួនដ៏ច្រើន រួមទាំងសំណូកដទៃទៀត ហើយការស៊ើបអង្កេតមួយបានរកឃើញថារូបលោកមិនបានបំពេញទំនួលខុស ត្រូវនយោបាយនោះទេ ផ្ទុយទៅវិញបែរជាស្វែងរកផល ប្រយោជន៍សម្រាប់ខ្លួនឯង និងបក្ខពួក។

សេចក្ដីរាយការណ៍បញ្ជាក់ថា «ក្នុង នាមជាមេដឹកនាំម្នាក់ក្នុងជួរគណបក្ស និងកងទ័ព លោក Li Shangfu បានក្បត់ពាក្យសម្បថរបស់ខ្លួនឯង ក្បត់ការជឿទុកចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាការមជ្ឈិមយោធា…ហើយបានបង្កការខូចខាតធ្ងន់ធ្ងរដល់គណបក្ស និងវិស័យការពារជាតិ»។

ព្រមពេលជាមួយគ្នា លោក Wei Fenghe អតីតរដ្ឋមន្ត្រីការពារជាតិចិន ក៏ត្រូវបានបណ្ដេញចេញពីបក្សផងដែរ សម្រាប់ការប្រព្រឹត្តអំពើពុករលួយ។ លោក Wei Fenghe បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិចិន ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុត ចិនបានបញ្ជាក់ច្បាស់ៗថាលោក Li Shangfu ស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ និងលម្អិតពីទោសកំហុស របស់លោក ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed