មន្ត្រីអាជ្ញាធរបាននិយាយថា ប្រជាពលរដ្ឋ ១១៦ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយការប្រជ្រៀតជាន់គ្នានៅឯពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង ។
ហ្វូងមនុស្សដ៏ច្រើនមួយបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅភូមិមួយក្នុងស្រុក ហាតរ៉ាស(Hathras) នៃរដ្ឋឧតាប្រទេស(Uttar Pradesh) ចម្ងាយ ២០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី New Delhi ដើម្បីចូលរួមស្តាប់ការទូន្មានខាងសាសនា ហើយព្យុះធូលីដ៏ខ្លាំងក្លា បានបង្កឱ្យមានការភ័យស្លន់ស្លោនៅពេលមនុស្សកំពុងចាក ចេញពីពិធីហើយមនុស្សជាច្រើនត្រូវបានប្រជ្រៀតជាន់ គ្នា ហើយគរលើគ្នា ចំណែកមួយចំនួនបានធ្លាក់ចូលលូតាមផ្លូវក្នុងភាពចលាចលនេះ។
លោក ប្រាសាន់ គូម៉ា (Prashant Kumar) ស្នងការនគរបាលក្នុងរដ្ឋ ឧតានិយាយថា មនុស្សយ៉ាងហោច ណាស់១១៦ ៊នាក់បានស្លាប់ភាគច្រើនជាស្ត្រីនិងកុមារ។
មន្ត្រីនគរបាលលោក រ៉ាចេស ស៊ីញ ( Rajesh Singh) បាននិយាយថា ភាពចង្អៀតណែនខ្លាំង អាចជាកត្តាដើមចមមួយ។
របាយការណ៍ដំបូងបានលើកឡើងថា មនុស្សជាង ១៥,០០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ ដែលមានការអនុញ្ញាតឲ្យចូលរួមប្រមាណ៥,០០០នាក់ ប៉ុណ្ណោះ ៕