ភ្នំពេញ៖លោក Wang​ Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។

សូមបញ្ជាក់ថា៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានតែងតាំង​លោក Wang​ Wenbin ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ដែលជាអនុប្រធាននាយកដ្ឋានពត៌មាន និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។

លោកជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ ២០២០រហូតដល់ខែ​ឧសភា ឆ្នាំ ២០២៤។
លោក  Wang​ Wenbin  មានអាយុ​៥៣ឆ្នាំ លោក បានបំពេញការងារ ជាអ្នកការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។

ការតែងតាំងលោក Wang​ Wenbin ដែលជាមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសនេះ គឺបញ្ជាក់ពីការគិតគូរខ្ពស់បំផុត មិនធ្លាប់មានរបស់រដ្ឋាភិបាលចិន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed