សមត្ថកិច្ចចម្រុះ បង្ក្រាបនិងដុតបំផ្លាញចោលស្លាបមាន់បង្កក ជាង២តោន
បន្ទាយមានជ័យ ៖ ចុងស្លាបមាន់បង្កក ជាង២តោន ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបដកហូត និងដុតបំផ្លាញចោល កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យសារព័ត៌មានដឹងថា ចុងស្លាបមាន់បង្កកខាងលើ មានចំនួន ២០០កេស ស្មើនឹង ២,៤០០ គីឡូក្រាម…